Anchor នាំព្រឹត្តិការណ៍ “ម៉ាអេមនៅលើទឹក” ទៅខេត្តកំពង់ចាម
បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកចូលរួមគ្រប់មជ្ឈដ្ឋាន អាន់ឆ័របានបន្តនាំយកព្រឹត្តិការណ៍ “ម៉ាអេមនៅលើទឹក” របស់ខ្លួនទៅទៅខេត្តកំពង់ចាមនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ។

ព្រឹត្តិការណ៍ “ម៉ាអេមនៅលើទឹក” ដែលបានធ្វើឲ្យកក្រកើកនៅលើដងទន្លេចតុមុខភ្នំពេញរួចម្តងមកហើយកាលពីបុណ្យចូលឆ្នាំប្រពៃណីជាតិកន្លងទៅនេះបានធ្វើដំណើរដល់ខេត្តកំពង់ចាមដោយនាំយកផ្ទាំងទស្សនីយភាពប្លែកអស្ចារ្យនៅលើដងទន្លេមេគង្គ លើឆាកបណ្តែតទឹកធំបផុតមិនធ្លាប់មាននៅកម្ពុជា ដោយមានការសម្តែង Flyboard show ពីម្ចាស់កំណត់ត្រាពិភពលោក Guinness World Records រួមនឹងការចូលរួមសម្តែងដោយតារាចម្រៀង ទេព ពិសិដ្ឋ, NPN នឹងDJ មកអង្រួនឆាកសម្រាប់ ភ្ញៀវកិត្តិយសនៅឆាកបណ្តែតទឹក និងទស្សនិកជននៅច្រាំងទន្លេមេគង្គ។
សាធារណៈជនទូទៅក៏អាចចូលរួមទស្សនាព្រឹត្តិការណ៍នេះដោយសេរី នៅសួនច្បារមាត់ទន្លេម្តុំសណ្ឋាគារ LBN អាស៊ាន។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការ Anchor Beer (Cambodia) ៖ (https://www.facebook.com/AnchorBeerKH)៕
ពិសាដោយការទទួលខុសត្រូវ!
