ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ធ្វើចឹងបានទៀត! គ្រាន់តែណែនាំអោយចូលបន្ទប់ទឹក ត្រូវមានអនាម័យសោះ នាំគ្នាព្រួតវាយស្ត្រីមានផ្ទៃពោះ៣ខែ ជាអ្នកប្រាប់តែម្តង

    BY Khmernote Media June 17, 2019
    ធ្វើចឹងបានទៀត! គ្រាន់តែណែនាំអោយចូលបន្ទប់ទឹក ត្រូវមានអនាម័យសោះ នាំគ្នាព្រួតវាយស្ត្រីមានផ្ទៃពោះ៣ខែ ជាអ្នកប្រាប់តែម្តង

    រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពីបទ ហិង្សាដោយចេតនា (ព្រួតវាយបណ្តាលអោយរបួស) នៅចំណុចមុខភោជនីយដ្ឋាន យីសាង ផ្លូវព្រះសុីសុវត្តិ ស្ថិតនៅក្នុងភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    ជនសង្ស័យត្រូវឃាត់ខ្លួន មានទី១-ឈ្មោះ តាំង លីណា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួល ផ្លូវលំភូមិ១៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ទី២-ឈ្មោះ ជុំ សោភា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះជួលភូមិសាមគ្គី សង្កាត់គីឡូម៉េត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងទី៣-ឈ្មោះ អុំ កល្យាណ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ចំណែកឯជនរងគ្រោះជាស្ត្រីមានផ្ទៃពោះ០៣ខែ មានឈ្មោះ សៅ ដេត ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មើលការអនាម័យបង្គន់សាធារណៈមាត់ទន្លេ មានទីលំនៅផ្ទះជួល លេខ០១១H ផ្លូវលេខ93 ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវរងរបួសថ្ពាល់ខាងស្តាំ ចុងបបូរមាត់ខាងស្តាំនិង ចំរបួសពោះ ។

    មុនពេលកើតហេតុ ជនរងគ្រោះបាននៅមើលអនាម័យបង្គន់សាធារណៈមាត់ទន្លេក្បែរ ភោជនីយដ្ឋានយីសាង ក៏ស្រាប់តែឈ្មោះ តាំង លីណា បានមកចូលបន្ទប់ទឹកបង្គន់ ហើយបាននោមនៅក្រៅចានបង្គន់អនាមយ័ ពេលនោះជនរងគ្រោះបានប្រាប់កុំនោមអីចឹងនាំអោយប៉ះពាល់ដល់អ្នកដទៃ ពេលនោះឈ្មោះ តាំង លីណា បានជេរប្រមាថយ៉ាងខ្លាំងមកលើជនរងគ្រោះ ហើយឈ្មោះ អុំ កល្យាណ ក៏បានស្ទុះព្រួតវាយទៅលើជនរងគ្រោះ ហើយក៏មានការប្រតាយប្រតប់គ្នា ភ្លាមនោះ ឈ្មោះ ជុំ សោភា ក៏បានចូលមកព្រួតវាយទៀត បណ្តាលអោយជនរងគ្រោះរងរបួសចំថ្ពាល់ខាងស្តាំ បបូរមាត់ស្តាំ និងចំកណ្តាលពោះមួយកន្លែងទៀត ដែលមានផ្ទៃពោះ០៣ខែ បន្ទាប់មកត្រូវបានកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលជយ័ជំនះឃើញបាន អន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះតែម្តង។ បច្ចុប្បន្នកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះកំពុងកសាងសំណុំរឿងតាមនិតិវិធី៕

    ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay