ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកបាត់បង់ជីវិតដោយសាររញ្ជួយដីនៅវេណេស៊ុយអេឡា កើនឡើងដល់ ២៣៥នាក់ និងរបួសជាង ១,៥០០នាក់

    BY Pheakdey June 26, 2026
    តួលេខអ្នកបាត់បង់ជីវិតដោយសាររញ្ជួយដីនៅវេណេស៊ុយអេឡា កើនឡើងដល់ ២៣៥នាក់ និងរបួសជាង ១,៥០០នាក់

    វេណេស៊ុយអេឡា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសាររញ្ជួយដីនៅក្នុងប្រទេសវេណេស៊ុយអេឡាបានកើនឡើងដល់ ២៣៥នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅព្រឹកថ្ងៃទី២៦ ខែមិថុនា។ ដោយឡែកចំនួនអ្នករងរបួសវិញគឺបានកើនឡើងដល់ជាង ១,៥០០នាក់ផងដែរ។

    ប្រភពខាងលើបានបន្តថា តួលេខជនរងគ្រោះអាចបន្តកើនឡើង ដ្បិតគិតត្រឹមពេលនេះប្រតិបត្តិការស្វែងរកអ្នកនៅកប់នៅក្រោមគំនរបាក់បែកនៅមិនទាន់បិទបញ្ចប់នៅឡើយទេ។ សូមរម្លឹកជូនថា ទីក្រុង Caracas របស់ប្រទេសវេណេស៊ុយអេឡាបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីចំនួន ២ដងបន្ទាប់គ្នា ដោយគ្រោះរញ្ជួយដីទី១ ​បានកើតឡើងក្នុងកម្រិត ៧,២រ៉ិចទ័រ ហើយប្រហែលជា ១នាទីក្រោយមក ស្រាប់តែមានគ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័របានកើតឡើងម្តងទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

     

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay