អន្តរជាតិ
ស្រ្តីជនជាតិចិនម្នាក់បានកើតមានប្រតិកម្មអាលែកហ្ស៊ីយ៉ាងធ្ងន់ធ្ងរលើផ្ទៃមុខ ក្រោយពាក់ម៉ាស់ក្រណាត់គ្របពេញមួយផ្ទៃមុខនិងក្បាល
BY Pheakdey
June 26, 2026
ចិន៖ ការពាក់ម៉ាស់ក្រណាត់ពេញមួយផ្ទៃមុខនិងក្បាល បានក្លាយជានិន្នាការដ៏ពេញនិយមមួយនៅក្នុងប្រទេសចិន ដ្បិតបានជួយការពារកំដៅថ្ងៃផង និងជាស្ទាយថ្មីមួយសម្រាប់ថតបង្ហោះបង្អួតគ្នាលេងនៅលើបណ្តាញសង្គមផងដែរ។ យ៉ាងណាក្តី ម៉ាស់ក្រណាត់ទាំងនោះមានកម្រិតគុណភាពមិនដូចគ្នានោះទេ ហើយវាក៏អាចបង្កឱ្យមានប្រតិកម្មអាលែកហ្ស៊ីចំពោះស្បែកមុខមនុស្សមួយចំនួនផងដែរ។

ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន ZNEWS បានឱ្យដឹង មានស្រ្តីជនជាតិចិនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីនាងបានពាក់ម៉ាស់ក្រណាត់គ្របពីលើក្បាលដូចជានីនចា ហើយបានកើតមានប្រតិកម្មអាលែកហ្ស៊ីកន្ទួលរមាស់ពេញផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ។ ស្រ្តីជាជនរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណលម្អិតនោះទេ ដោយគេបានបញ្ជាក់ត្រឹមថា នាងរស់នៅក្នុងខេត្ត Jiangsu ភាគខាងត្បូង នៃប្រទេសចិន៕

អត្ថបទ៖ ភក្តី
ប្រភព៖ ZNEWS