ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកបាត់បង់ជីវិតដោយសាររញ្ជួយដីនៅវេណេស៊ុយអេឡា កើនឡើងដល់ ៩២០នាក់ និងរបួស ៣,៣៦០នាក់

    BY Pheakdey June 27, 2026
    តួលេខអ្នកបាត់បង់ជីវិតដោយសាររញ្ជួយដីនៅវេណេស៊ុយអេឡា កើនឡើងដល់ ៩២០នាក់ និងរបួស ៣,៣៦០នាក់

    វេណេស៊ុយអេឡា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសាររញ្ជួយដីនៅក្នុងប្រទេសវេណេស៊ុយអេឡាបានកើនឡើងដល់ ៩២០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅព្រឹកថ្ងៃទី២៧ ខែមិថុនា។ ដោយឡែកចំនួនអ្នករងរបួសវិញគឺបានកើនឡើងដល់ ៣,៣៦០នាក់ផងដែរ។

    បើតាមអាជ្ញាធរវេណេស៊ុយអេឡាបានបញ្ជាក់ថា គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ១៧២នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ពោលគឺពួកគេកំពុងកប់ជាប់នៅក្រោមគំនរបាក់បែក ខណៈគេមិនបានដឹងច្បាស់ថាពួកគេអាចមានសំណាងនៅរស់មានជីវិតឬអត់នោះទេ។ សូមរម្លឹកជូនថា ទីក្រុង Caracas របស់ប្រទេសវេណេស៊ុយអេឡាបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីចំនួន ២ដងបន្តបន្ទាប់គ្នា ដោយគ្រោះរញ្ជួយដីទី១ ​បានកើតឡើងក្នុងកម្រិត ៧,២រ៉ិចទ័រ ហើយប្រហែលជា ១នាទីក្រោយមក ស្រាប់តែមានគ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័របានកើតឡើងម្តងទៀត៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post:
    MPO4D jitutoto mpo4d Mpoplay