ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកបាត់បង់ជីវិតដោយសាររញ្ជួយដីនៅវេណេស៊ុយអេឡា កើនឡើងដល់ ១,៤៥០នាក់ ខណ:ក្រុមសង្គ្រោះបន្តស្វែងរកអ្នកបាត់ខ្លួន

    BY Pheakdey June 29, 2026
    តួលេខអ្នកបាត់បង់ជីវិតដោយសាររញ្ជួយដីនៅវេណេស៊ុយអេឡា កើនឡើងដល់ ១,៤៥០នាក់ ខណ:ក្រុមសង្គ្រោះបន្តស្វែងរកអ្នកបាត់ខ្លួន

    វេណេស៊ុយអេឡា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសាររញ្ជួយដីនៅក្នុងប្រទេសវេណេស៊ុយអេឡាបានកើនឡើងដល់ ១,៤៥០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃទី២៩ ខែមិថុនា។ ដោយឡែកចំនួនអ្នករងរបួសវិញគឺមានចំនួន  ៣,១៥០នាក់។

    ប្រភពខាងលើបានបន្តថា​ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់និងរបួសហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបង្ខំឱ្យពលរដ្ឋវេណេស៊ុយអេឡាចំនួន ១២,៧២១នាក់ត្រូវធ្វើការជម្លៀសខ្លួនទៅរស់នៅកន្លែងផងដែរ ខណៈអគារសរុបចំនួន ៧៧៤ខ្នងត្រូវបានដួលរលំទាំងស្រុង។ សូមរម្លឹកជូនថា កាលពីថ្ងៃទី២៤​ សប្តាហ៍មុន ទីក្រុង Caracas របស់ប្រទេសវេណេស៊ុយអេឡាបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីចំនួន ២ដងបន្តបន្ទាប់គ្នា ដោយគ្រោះរញ្ជួយដីទី១ ​បានកើតឡើងក្នុងកម្រិត ៧,២រ៉ិចទ័រ ហើយប្រហែលជា ១នាទីក្រោយមក ស្រាប់តែមានគ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័របានកើតឡើងម្តងទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay