ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងឧស្សាហកម្មរៀបចំយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា

    BY SOMATEY June 30, 2026
    ក្រសួងឧស្សាហកម្មរៀបចំយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា

    រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ — ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសមាគមសហព័ន្ធវិនិយោគកម្ពុជា បានរៀបចំ យុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល ដោយមានការចូលរួមពីសហគ្រិន ផលិតករ តំណាងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងតំណាងវិស័យធុរកិច្ចប្រមាណ ២.០០០ នាក់ ក្នុងគោលបំណងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក តាមរយៈគុណភាព ផលិតភាព ស្តង់ដា និងនវានុវត្តន៍។

    ថ្លែងក្នុងយុទ្ធនាការ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរំលេចពីសារសំខាន់នៃការត្រៀមលក្ខណៈសម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលតម្រូវឱ្យសហគ្រាសក្នុងស្រុកមានសមត្ថភាពប្រកួតប្រជែង ដោយមិនផ្តោតតែលើថ្លៃដើមទាបដូចពីមុនឡើយ ប៉ុន្តែត្រូវឈានប្រកួតប្រជែងលើគុណភាព ផលិតភាព និងនវានុវត្តន៍។

    ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “សូមម្ចាស់សហគ្រាសគិតថា អនុលោមភាពគឺជាការវិនិយោគ មិនមែនគ្រាន់តែជាបន្ទុកចំណាយរបស់អាជីវកម្មទេ។ សហគ្រាសដែលវិនិយោគលើគុណភាព ស្តង់ដា ភាពត្រឹមត្រូវនៃខ្នាតរង្វាស់រង្វាល់ ការធ្វើតេស្តមន្ទីរពិសោធន៍ និងនវានុវត្តន៍ គឺកំពុងវិនិយោគលើទំនុកចិត្តរបស់អតិថិជន ពង្រឹងម៉ាកយីហោកាន់តែរឹងមាំ និងកំណើនប្រកបដោយចីរភាព។”

    ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើបទបង្ហាញអំពីការលើកទឹកចិត្ត ការគាំទ្ររបស់រាជរដ្ឋាភិបាល និងប្រព័ន្ធអេកូឡូស៊ីគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលរួមមានទាំងសេវាសាធារណៈរបស់ក្រសួង ចាប់តាំងពីការបង្កើតសហគ្រាស និងការដំណើរការអាជីវកម្មប្រកបដោយភាពប្រកួតប្រជែង ដល់ការបង្កើនផលិតភាព និងគុណភាពផលិតផល ពង្រឹងអនុលោមភាពតាមរយៈហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ការជំរុញនវានុវត្តន៍ និងសហគ្រិនភាព ព្រមទាំងការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ។

    ឯកឧត្តមបានគូសបញ្ជាក់ថា ក្រសួងនឹងបន្តកែទម្រង់ដើម្បីធ្វើឱ្យអនុលោមភាពកាន់តែងាយស្រួល តាមរយៈការកែលម្អនីតិវិធី និងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល ដើម្បីជួយសហគ្រាសកម្ពុជាបង្កើនភាពប្រកួតប្រជែង និងត្រៀមខ្លួនសម្រាប់ទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ។

    យុទ្ធនាការនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការពង្រឹងភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្មកម្ពុជា និងគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងសេដ្ឋកិច្ចដែលមានភាពធន់ ជំរុញដោយនវានុវត្តន៍ និងបង្កើតតម្លៃបន្ថែមខ្ពស់ ស្របតាមចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល។

    ប្រភព ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay