ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា-សហរដ្ឋអាម៉េរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀង “បើកចំហជើងមេឃ” លើកដំបូង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគី

    BY Naren July 1, 2026
    កម្ពុជា-សហរដ្ឋអាម៉េរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀង “បើកចំហជើងមេឃ” លើកដំបូង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគី

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នារសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២២០២៦ នៅក្រសួងការបរទេស ទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយ លោក Cristopher Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគីរបស់ប្រទេសទាំងពីរ។

    នេះបើយោងតាមប្រភពព័ត៌មានពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ផ្សាយចេញនារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ។

    កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីលើកដំបូង រវាងប្រទេសទាំងពីរ ដែលនឹងនាំមកនូវការទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និង អាមេរិក ដែលឈានទៅរកស្តង់ដាទំនើបខ្ពស់បំផុត៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay