ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រុងប្រយ័ត្ន! កម្ពុជា រងសម្ពាធពីព្យុះទី៩ និងទី១០ ដែលអាចឱ្យមានភ្លៀងធ្លាក់ពី៣០% ទៅ៥០%

    BY SOMATEY July 6, 2026
    សូមប្រុងប្រយ័ត្ន! កម្ពុជា រងសម្ពាធពីព្យុះទី៩ និងទី១០ ដែលអាចឱ្យមានភ្លៀងធ្លាក់ពី៣០% ទៅ៥០%

    ក្រសួងធនធានទឹក នឹងឧតុនិយម នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានជូនដំណឹងពីស្ថានភាពធាតុអាកាស ដោយបញ្ជាក់ថា ព្យុះទី៩ ឈ្មោះ បាវី(Bavi)T2609 បានវិវត្តទៅជាព្យុះសង្ឃរា និងព្យុះទី១០ ឈ្មោះ ម៉ៃស័ក​(Maysak)T2610 មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។

    ក្រសួងបានបញ្ជាក់ា ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះទេ។

    តាមក្រសួងធនធានទឹក នឹងឧតុនិយម បានឱ្យដឹងថា ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី៦ ដល់៩ ខែកក្កដានេះ កម្ពុជាអាចមានភ្លៀងធ្លាក់ពីពី៣០% ទៅ៥០%។

    សូមបញ្ជាក់ថាឈ្មោះព្យុះ ម៉ៃស័ក ជាឈ្មោះរបស់កម្ពុជា ហើយព្យុះនេះនឹងរលាយបាត់ទៅវិញនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ចំណែកឯព្យុះទី៩ ឈ្មោះ បាវី(Bavi)T2609 នឹងបន្តមានឥទ្ធិពលរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay