ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាជំរុញការវិនិយោគ និងផលិតកម្មកម្រិតខ្ពស់ ក្នុងពិធីជួបជុំអ្នកដឹកនាំធុរកិច្ចអាស៊ី

    BY Nisaiy KN July 5, 2026
    កម្ពុជាជំរុញការវិនិយោគ និងផលិតកម្មកម្រិតខ្ពស់ ក្នុងពិធីជួបជុំអ្នកដឹកនាំធុរកិច្ចអាស៊ី

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមជាមួយអ្នកដឹកនាំធុរកិច្ចមកពីទូទាំងតំបន់អាស៊ី ក្នុងកម្មវិធី Asia Prestige 50 Under 50 CEO Excellence Award 2026។

    ថ្លែងក្នុងកម្មវិធី ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាគឺជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគ ពិសេសក្នុងវិស័យឧស្សាហកម្ម និងផលិតកម្មកម្រិតខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖“សាររបស់យើងទៅកាន់វិនិយោគិន គឺសាមញ្ញ៖ កម្ពុជាបើកចំហសម្រាប់ការធ្វើធុរកិច្ច។ លើសពីនេះ កម្ពុជាស្វាគមន៍វិនិយោគិនសម្រាប់ភាពជាដៃគូរយៈពេលវែង។”

    ឯកឧត្តមបានលើកឡើងពីទំនុកចិត្តរបស់វិនិយោគិន ដែលឆ្លុះបញ្ចាំងតាមរយៈកំណើននៃគម្រោងវិនិយោគ និងការពង្រីកវិនិយោគរបស់ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដូចជាក្រុមហ៊ុន តូយូតា ដែលទើបសម្ពោធបើកដំណើរការផ្គុំ និងដំឡើងរថយន្តម៉ូដែលថ្មី Toyota Hilux Travo កាលពីមួយថ្ងៃមុន។ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រកំពុងដំណើរការចំនួន ៣.២៨៤ ទីតាំង ដែលប្រើប្រាស់កម្លាំងពលកម្មជាង ១,៣ លាននាក់ និងមានទុនវិនិយោគសរុបជាង ២៧,៦ ពាន់លានដុល្លារអាមេរិក។

    ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ឱ្យវិនិយោគលើឧស្សាហកម្មគាំទ្រ និងសហការជាមួយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដែលកំពុងពង្រឹងសមត្ថភាព ដើម្បីក្លាយជាដៃគូគួរឱ្យទុកចិត្តនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

    លោក ហៀង វុទ្ធា ប្រធានសមាគមសហគ្រិនសកល ១% បានលើកឡើងថា កម្មវិធីពានរង្វាន់នេះទទួលស្គាល់សមិទ្ធផលរបស់នាយកប្រតិបត្តិឆ្នើមចំនួន ៥០រូប មកពី ១៦ ប្រទេសនៅអាស៊ី ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងចំណោមអ្នកដឹកនាំធុរកិច្ចជំនាន់ថ្មី។ លោកបណ្ឌិត Anthony Galliano ទីប្រឹក្សាកិត្តិយសរបស់សមាគម បានបន្ថែមថា កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគកាន់តែទាក់ទាញ ក្នុងដំណើរវិវត្តឆ្ពោះទៅឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។

    លោកបានបញ្ជាក់ថា ការបន្តជំរុញនវានុវត្តន៍ និងបង្កើនសមត្ថភាពប្រកួតប្រជែង នឹងក្លាយជាកត្តាគន្លឹះ សម្រាប់ការចូលកាន់តែខ្ពស់ទៅក្នុងខ្សែច្រវាក់តម្លៃសកល។ Asia Prestige 50 Under 50 CEO Excellence Award គឺជាកម្មវិធីពានរង្វាន់សម្រាប់នាយកប្រតិបត្តិឆ្នើមអាយុក្រោម ៥០ ឆ្នាំ ក្នុងតំបន់អាស៊ី ដែលបានបង្ហាញពីភាពជាអ្នកដឹកនាំ ឧត្តមភាពក្នុងធុរកិច្ច និងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងកំណើនសេដ្ឋកិច្ចនៅទូទាំងតំបន់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay