ទឹកចិត្តឪពុក! ហេតុតែចង់ឲ្យកូនមានកាតាបល្អនឹងគេ ឪពុកខំប្រឹងច្នៃខ្សែដេរបាវធ្វើកាតាបយ៉ាងស្អាតឲ្យកូនស្ពាយទៅរៀន
- June 18, 2019
កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងរូបភាពជាច្រើនសន្លឹក ដែលបង្ហាញឲ្យឃើញពីគំនិតច្នៃប្រតិដ្ឋយកខ្សែដេរបាវមកច្នៃជាកាតាបស្ពាយឲ្យកូនប្រុស ដើម្បីងាយស្រួលដាក់សំភារៈសិក្សាពេលទៅរៀន។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុក Sophous Suon ដែលជាគ្រូបង្រៀនរបស់ប្អូនប្រុសនោះបានឲ្យដឹងថា “ក្មេងទើបតែចូលរៀនក្រោយគេ ព្រោះទើបមកពីថៃវិញ កាតាបនេះគាត់ប្រាប់ថាឪពុកគាត់ជាអ្នកធ្វើឲ្យ (ធ្វើពីខ្សែដេរបាវ) ទឹកចិត្តឪពុកដើម្បីកូនបានល្អនឹងគេ”។
អ្នកគ្រូបានឲ្យដឹងផងដែរថា អ្នកគ្រូ និងប្អូនប្រុសរូបនោះនៅសាលាបឋមសិក្សា លំផាត់ ស្រុកកំរៀង ខេត្តបាត់ដំបង ហើយពេលនេះអ្នកមិនទាន់មានលេខទំនាក់ទំនងទៅគ្រួសាររបស់ប្អូនប្រុសនៅឡើយទេ ប៉ុន្តែអ្នកគ្រូនឹងស្វែងរកជូន ព្រោះមានសប្បុរសជនជាច្រើនចង់ឧបត្ថម្ភជួយប្អូនប្រុស៕

អត្ថបទ៖ សេម
រូបភាព៖ ហ្វេសប៊ុក Sophous Suon
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង

















