ខ្មែរណូត

ស្វែងរក

  • រថយន្ត

    រថយន្តជាច្រើនគ្រឿងសម្រាប់ថតរឿង Fast and Furious 9 បានដឹកមកដល់ប្រទេសថៃហើយ (មានវីដេអូ)

    BY Khmernote Media June 18, 2019
    រថយន្តជាច្រើនគ្រឿងសម្រាប់ថតរឿង Fast and Furious 9 បានដឹកមកដល់ប្រទេសថៃហើយ (មានវីដេអូ)

    ថៃ៖ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ មានការចែកចាយជាច្រើននៅក្នុងបណ្តាញសង្គមប្រទេសថៃ ទាក់ទងនឹងរូបភាព និងខ្សែវីដេអូ ដែលបង្ហាញពីរថយន្តទំនើបៗ និងប្លែកៗប្រមាណ១០គ្រឿងត្រូវបានគេដឹកតាមរថយន្ត ហើយត្រូវគេប្រទះឃើញធ្វើដំណើរនៅតំបន់ Nong Thale សង្កាត់ Mueang Krabi ប្រទេសថៃ។ យោងតាមប្រភពព័ត៌មានថៃបានឲ្យដឹងថា រថយន្តទាំងអស់នោះ គឺជារថយន្ត ដែលត្រៀមយកមកថតខ្សែភាពយន្តលំដាប់ Hollywood គឺខ្សែរឿង “Fast and Furious 9” ។

    គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុន តំណាងនាយកភាពយន្ត Fast & Furious 9 បានធ្វើការស្នើសុំសិទ្ធិអនុញ្ញាតក្នុងការថតខ្សែភាពយន្តនេះចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២៧ កក្កដា ឆ្នាំ២០១៩ ដោយមានទីតាំងចំនួន៤គឺ Phuket, Phang Nga, Krabi និង Surat Thani ហើយខ្សែភាពយន្ត FF9 នឹងបោះទុនចំនួន ៣៤០ លានបាតទៅឲ្យប្រទេសថៃក្នុងការថត និងការសុំសិទ្ធិអនុញ្ញាត៕

     

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay