ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វើការបកស្រាយរឿង ថៅកែក្លឹបលុច្សសារី ត្រូវបានចាប់ខ្លួន

    BY Khmernote Media June 18, 2019
    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វើការបកស្រាយរឿង ថៅកែក្លឹបលុច្សសារី ត្រូវបានចាប់ខ្លួន

    រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ០២រំលងអាធ្រាតថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានចុះឆែកឆេរ នៅចំនុច ក្លឹបកម្សាន្ត “លុច្សសារី” តាមបណ្តោយផ្លូវ ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយបានធ្វើការឃាត់ខ្លួនមនុស្សប្រមាណ ៤០០នាក់ ជាមួយនឹងគ្រឿងញៀនមួយចំនួនទៀតផង។ ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ លេចលឺព័ត៌មានថា ថៅកែក្លឹបកម្សាន្ត “លុច្សសារី” ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួនបានហើយ។

    ទាក់ទងនឹងព័ត៌មានចាប់ខ្លួនថៅកែក្លឹបកម្សាន្ត លុច្សសារី” នេះផងដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វើការច្រានចោលព័ត៌មានថា​ “ឈ្មោះ​ ថាត់​ វ៉ៃ​ មិនមែនជាថៅកែក្លឹបកម្សាន្តលុច្សសារី​ នោះទេ​ ហេីយថៅកែក្លឹប លុច្សសារី​ ពិតប្រាកដសមត្ថកិច្ចកំពុងតាមចាប់ខ្លួន។ ក្រោយពីមានការបកស្រាយ​ និងបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សារព័ត៌នោះថាមានការយល់ច្រឡំ​ ហេីយក៏បានកែប្រែលេីការសរសេរនោះផងដែរ​ សូមមេត្តាសារព័ត៌ទាំងអស់ជួយស្រាវជ្រាវ​ និងស្វែងរកព័ត៌អោយបានគ្រប់ជ្រុងជ្រោយ​ និងពិតប្រាកដ​ មុននឹងចុះផ្សាយជាសាធារណ:”៕

    អត្ថបទ៖ សេម
    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay