អន្តរជាតិ
ការរញ្ជួយដីយ៉ាងខ្លាំងមួយបានវាយប្រហារភាគពាយ័ព្យប្រទេសជប៉ុន បង្កជារលកយក្សស៊ូណាមី និងការដាច់ចរន្តអគ្គិសនី
BY autoadmin
June 19, 2019
ការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារឆ្នេរសមុទ្រភាគពាយព្យនៃប្រទេសជប៉ុន ដែលបង្កឱ្យមានរលកស៊ូណាមី (តិចតួច) និងបានធ្វើឱ្យដាច់ចរន្តអគ្គិសនីប្រើប្រាស់ពីអគារប្រហែល ៩,០០០ខ្នង នៅក្នុងតំបន់។ ការរញ្ជួយដីបានវាយប្រហារនៅវេលាម៉ោង ១០ និង ២២ នាទីយប់ (ម៉ោងក្នុងស្រុក) នៅក្នុងជម្រៅ ១២ គីឡូម៉ែត្រ ហើយការរញ្ជួយដីទំហំ ៦.៧រិចទ័រ នេះមានរយៈពេលប្រហែល ២០វិនាទី។
បើយោងតាមទូរទស្សន៍ NHK បានឱ្យដឹងថា ការខូចខាតរួមមានទាំងការការបាក់ដីផងដែរ ដែលបានវាប្រហារទៅលើផ្លូវមួយខ្សែ។ NHK បានបញ្ជាក់ថា រលកយក្សស៊ូណាមីកម្ពស់ប៉ុន្មានសង់ទីម៉ែត្រ បានវាយប្រហារផ្នែកខ្លះនៃឆ្នេរ Niigata ហើយអាជ្ញាធរក៏បានចេញការព្រមានពីរលកយក្សស៊ូណាមីបន្ទាប់ ដែលអាចមានកម្ពស់ពី ០.២ ទៅ ១ម៉ែត្រ ផងដែរ៕

អត្ថបទ៖ លីដា