ព័ត៌មានជាតិ
ចាប់បានករណីធ្វើសកម្មភាពលួចបូមខ្សាច់ល្មេីសច្បាប់ទាំងយប់
BY Khmernote Media
June 19, 2019
កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨យប់ មន្ត្រីជំនាញក្រសួងរ៉ែនិងថាមពល បានចុះល្បាត និងចាប់បានសាឡង់បូមខ្សាច់របស់ដេប៉ូឈ្មោះ ចាន់ណា នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលធ្វើសកម្មភាពលួចបូមខ្សាច់ល្មេីសច្បាប់។
មន្ត្រីជំនាញបានធ្វើកំណត់ហេតុសម្រេចផ្អាកអាជីវកម្មដេប៉ូខាងលើចំនួន១សប្តាហ៍ លេីសពីនេះទៅទៀតម្ចាស់ដេប៉ូនឹងត្រូវរងការផាកពិន័យនិងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដោយត្រូវអនុវត្តតាមមាត្រា៣៥ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីការគ្របគ្រងនិងការធ្វេីអាជីវកម្មធនធានរ៉ែ៕





ប្រភព៖ ក្រសួងរ៉ែ និងថាមពល
ដោយ៖ ណារ៉ែន