សិល្បៈ

នាយ ចេក តារាកំប្លែង បន្ថែមរបរលក់ផ្លែឈើនៅឧទ្យានជាតិគីរីរម្យ ពីលើរបរលក់ទឹកដើម្បីចិញ្ចឹមជីវិត

BY
Khmernote Media
June 19, 2019

នាយ ចេក តារាកំប្លែងជើងចាស់ដែលតែងធ្វើឲ្យបងប្អូនផ្ទុះសំណើចជាមួយកាយវិការកំប្លុកកំប្លែង និងសំនួន​វោហាស័ព្ទមិនចេះរីងស្ងួត។ រយៈពេលក្រោយនេះតារាកំប្លែងជើងចាស់រូបនេះហាក់ឃ្លាតឆ្ងាយខ្លាំងពីអាជីពកំប្លែង ដោយលោកពុំសូវមានការងារសិល្បៈ និងការហៅសម្តែងប៉ុន្មាននោះទេ។

តាមប្រភពហ្វេសប៊ុកបានឲ្យដឹងថា ពេលនេះនាយ ចេក បានទៅរស់នៅឯស្រុកធ្វើចម្ការជាមួយក្រុមគ្រួសារ និងប្រកបរបររកស៊ីចិញ្ចឹមជីវិតដោយលក់ទឹក។ មុននេះបន្តិចលោកបានបង្ហោះឲ្យដឹងថា «បងប្អូនបានមកលេងគីរីរម្យកុំភ្លេចចូលជួយទិញផ្លែឈើធម្មជាតិខ្ញុំផង» ជាមួយរូបផ្លែឈើហូបផ្លែដែលមានដូចជាទុរេន និងដូង ជាដើម។ សង្ឃឹមថាប្រសិនបើបងប្អូនបានទៅដល់ទឹកដីគីរីរម្យ កុំភ្លេចជួយទិញគាត់ទាំងអស់គ្នាណា៕ អត្ថបទ៖ មេសា

Share This Post: