ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្លាប់ ១២នាក់ និងរបួស ១០០នាក់ ដោយសារគ្រោះរញ្ជួយដីទំហំ ៦.០រ៉ិចទ័រ នៅប្រទេសចិន

    BY autoadmin June 19, 2019
    ស្លាប់ ១២នាក់ និងរបួស ១០០នាក់ ដោយសារគ្រោះរញ្ជួយដីទំហំ ៦.០រ៉ិចទ័រ នៅប្រទេសចិន

    យ៉ាងហោចណាស់មនុស្ស ១២នាក់ បានស្លាប់ និងជាង ១០០នាក់ បានរងរបួសនៅក្នុងការរញ្ជួយដីដ៏ខ្លាំងមួយ ដែលបានរញ្ជួយនៅក្នុងខេត្តស៊ីឈួនប្រទេសចិន។ ការរញ្ជួយដី ៦.០រ៉ិចទ័រ បានវាយប្រហារក្រុង Yibin ស្រុក Changning ភាគខាងត្បូងឆៀងខាងកើតនៃទីក្រុង Chengdu កាលពីយប់ថ្ងៃចន្ទ។ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានរាយការណ៍ថា ប្រជាជនជាង ៤,០០០នាក់ ត្រូវបានជម្លៀសចេញ ដោយសារផ្ទះរបស់ពួកគេត្រូវបានបំផ្លាញ ឬខូចខាត។

    ភ្នាក់ងារសារព័ត៌មានស៊ីនហួក៏បានរាយការណ៍ថា ផ្លូវសំខាន់ៗជាច្រើនត្រូវបានរងការខូចខាតរួមទាំងផ្លូវហាយវ៉េចន្លោះពីទីក្រុង Yibin និងស្រុក Xuyong ។ ទីក្រុង Chengdu ក៏ទទួលបានការព្រមានតាមរយៈសីរ៉េនដែលអាចឮនៅទូទាំងទីក្រុង ពីចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ផងដែរ ហើយប្រហែលជា ១នាទី ក្រោយមកការរញ្ជួយភ្លាមៗក៏បានមកដល់។ ការរញ្ជួយត្រូវបានគេឱ្យដឹងថា មាននៅទីក្រុង Chengdu ក៏ដូចជានៅទីក្រុង Chongqing ទៅកាន់ភាគខាងកើតនៃក្រុង Yibin ៕

    អត្ថបទ៖ លីដា

    Share This Post: