បច្ចេកវិទ្យា

សរសេរពាក្យ BFF ក្នុង Facebook ដើម្បីត្រួតពិនិត្យសុវត្ថិភាពគណនី ជារឿងពិតឬអត់?

BY
Khmernote Media
March 21, 2018

ប៉ុន្មានថ្ងៃនេះនៅក្នុងបណ្តាញសង្គម Facebook បានការចែកចាយតៗគ្នា ដែលថា ដើម្បីឲ្យដឹងច្បាស់ថា គណនី Facebook របស់លោកមានសុវត្ថិភាព ឬគ្មានអ្នកណាម្នាក់លួចចូលប្រើឬអត់នោះ អ្នកត្រូវតែសរសេរពាក្យ BFF នៅក្នុងកន្លែងបញ្ចេញមតិ ហើយប្រសិនបើអក្ស BFF នោះលោតពណ៌ខៀវ វាមានន័យថា គណនី Facebook ​របស់អ្នកមានសុវត្ថិភាព។

ផ្ទុយទៅវិញ ទាក់ទងនឹងករណីខាងលើនេះផងដែរ ប្រសិនអក្ស BFF មិនលោតទៅជាពណ៌ខៀវទេ វាមានន័យថា គណនី Facebook របស់អ្នកកំពុងតែត្រូវបានគេលួចប្រើហើយ ដូចនេះត្រូវតែប្តូរ Password ជាបន្ទាន់។ យ៉ាងណាក្តី បើយោងតាម សារព័ត៌មាន thatsnonsense បានពន្យល់ថា ការពិតពាក្យថា BFF​ មានន័យថា Best Friend Forever ដែលពាក្យនេះ ពេលអ្នកសរសេរវាក្នុងកន្លែងបញ្ចេញមតិក្នុងគណនី Facebook វានឹងលោតទៅពណ៌ខៀវ ហើយនេះវារឿងធម្មតានោះទេ គ្មានអ្វីចម្លែកទាល់តែសោះ។

សារព័ត៌មានខាងលើបានពន្យល់ទៀតថា ខាងក្រុមហ៊ុន Facebook គ្មានហេតុណាឲ្យអ្នកត្រូវសរសេរពាក្យ BFF ដើម្បីត្រួតពិនិត្យសុវត្ថិភាពរបស់គណនីអ្នកនោះទេ។ ហើយបើយើងគិតតាមភាពត្រឹមត្រូវវិញ គ្រាន់តែសរសេរពាក្យ BFF វាមិនគ្រប់គ្រាន់អាចជួយពិនិត្យសុវត្ថិភាពរបស់គណនី Facebook អ្នកបាននោះទេ។ ដូចនេះពាក្យចចាមអារ៉ាមខាងលើដូចជាមិនសមហេតុផល និងមិនគួរឲ្យជឿទាល់តែសោះ៕

ភក្តី

ប្រភព៖ thatsnonsense

Share This Post: