សង្គម

នេះហើយជីវិតសិល្បករល្ខោនបាសាក់ ធ្លាប់សម្តែងរហូតទទួលបានប័ណ្ណសរសើរពីសម្តេចតេជោ ជាអកុសលស្រាប់តែធ្លាក់ខ្លួនឈឺធ្ងន់ គ្មានថវិកាក្នុងការព្យាបាល មានតែដង្ហើយសុំជំនួយពីមហាជន

BY
Khmernote Media
June 19, 2019

មួយរយៈក្រោយនេះយើងសង្កេតឃើញថាការគាំទ្រសិល្បៈបុរាណខ្មែរហាក់ថមថយចុះកាន់តែខ្លាំងឡើងៗ ដោយក្មេងៗមួយចំនួនធំស្ទើរតែពុំដែលបានឃើញបានស្គាល់នូវទម្រង់សិល្បៈទាំងនោះ។ ក្នុងនោះ ល្ខោនបាសាក់ អាចចាត់បញ្ចូលជាទម្រង់សិល្បៈមួយដែលជិតបាត់បង់រូបរាងទៅហើយ ជាក់ស្តែងសូម្បីតែអ្នកសម្តែងក៏ពុំសូវមានអ្នកអើពើប៉ុន្មានដែរ។

មុននេះបន្តិចតាមរយៈប្រភពគណនីហ្វេសប៊ុកឈ្មោះថា Bun Chan បានបង្ហោះឲ្យដឹងថា «លោក ផាន់ យឿង ហៅយក្សគក់ គឺជាសិល្បៈករល្ខោនបាសាក់ដែលសំដែងនៅវង់ល្ខោនបាសាក់ តាប៉េងប៉ោះប្រចាំខេត្តកំពង់ចាម ដែលរូបលោក (យក្សគក់) មានទេពកោសល្យយ៉ាងល្អក្នុងការសំដែងដែលដើរតួរជាយក្សរហូតទទួលបានប័ណ្ណសសើរពីសម្តេចតេជោហ៊ុនសែនកាលពីឆ្នាំ ២០១៤ ប៉ុន្តែជាអកុសល សព្វថ្ងៃនេះរូបលោកបានផ្អាកការសំដែងពីវង់សិល្បៈល្ខោនបាសាក់ជាបណ្តោះអាសន្នដោយសារមានជំងឺប្រចាំកាយ (ជំងឺទឹកនោមផ្អែម) ហើយរូបលោកនៅពេលនេះកំពុងខ្វះខាតថរិកាក្នុងការព្យាបាលជំងឺ។ ដូច្នេះសំរាប់បងប្អូន ឬ សប្បុរសជនណាចង់ជួយរឺឧបត្ថម្ភដល់រូបលោកអាចទំនាក់ទនងបានទៅកាន់ Account Facebook ប្អូនស្រី Chorvy Basak រឺទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩៧ ៧៨ ៧៨ ២៩៧ សូមអរគុណ»៕ ប្រភព៖ Bun Chan អត្ថបទ៖ មេសា

Share This Post: