សិល្បៈ

ចូលរួមអបអរ! អាលីហ្សា តារាសម្តែងស្រីនិយមតែងខ្លួនសិចស៊ី នឹងចូលរោងការនៅចុងខែមិថុនានេះ ជាមួយគូស្នេហ៍ដែលជាអនិកជន

BY
Khmernote Media
June 19, 2019

បងប្អូនមួយចំនួនធំមុខជាស្គាល់ច្បាស់ជាក់ជាមិនខានតារាសម្តែងស្រី អាលីហ្សា ដែលនិយមដើរតួកាចឆ្នាស់ លេងខ្លួនបែបសិចស៊ី បញ្ចេញរាងស្រស់ស្អាត។ តារាស្រីដែលបងប្អូនភាគច្រើនស្គាល់ច្បាស់តាមរយៈបទ “ទឹកភ្នែកជីដូនកាកី” រូបនេះនៅតែមានទីផ្សារសិល្បៈខ្ពស់ជាពិសេសចំពោះការសម្តែងជាតួកាចឆ្នាសតែម្តង។

មុននេះបន្តិច អាលីហ្សា បានបង្ហោះសារនៅក្នុងបណ្តាញសង្គមថានាងនឹងក្លាយជាកូនក្រមុំឆាប់ៗនេះ ជាមួយគូស្នេហ៍ដែលជាអនិកជន។ នាងក៏បានបង្ហាញរូបភាព Pre-Wedding ស្អាតៗជាច្រើនសន្លឹកដែលមានទាំងឈុតបុរាណ និងសម័យយ៉ាងស្រស់ស្អាតជាមួយការប្រកាសជាសាធារណៈថា៖ «ជំរាបសួរចា៎! ពុកម៉ែបងប្អូននាងខ្ញុំសូមគោរព និងអញ្ជើញចូលរួមអាពាហ៍ពិពាហ៍របស់នាងខ្ញុំនៅថ្ងៃទី ២២ ខែមិថុនា ត្រូវ ជាថ្ងៃសៅ ២០១៩ នៅអាគារ L កោះពេជ្រ សូមអគុណ»៕ អត្ថបទ៖ មេសា

Share This Post: