ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ខ្លួនមន្ត្រីប្រឆាំងគ្រឿងញៀន ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀននៅមណ្ឌលកម្សាន្ត Rock

    BY Khmernote Media June 19, 2019
    ចាប់ខ្លួនមន្ត្រីប្រឆាំងគ្រឿងញៀន ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀននៅមណ្ឌលកម្សាន្ត Rock

    រាជធានីភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជូនជនសង្ស័យម្នាក់ទៀត ដែលជាមន្រ្តីនគរបាល ទៅកាន់តុលាការក្រុងភ្នំពេញ ពាក់ព័ន្ធនឹងករណីបង្ក្រាបគ្រឿងញៀនដ៏ធំសម្បើម នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock។ ជនសង្ស័យម្នាក់នេះ មានឈ្មោះ ឡេង សុខគង់ ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលពាក់ ស័ក្តិ២ ឋានៈប្រធានផ្នែកអន្តរាគមន៍ នៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។ មន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យ ឡេង សុខគង់ ត្រូវសមត្ថកិច្ចចាប់ បានកាលពី ថ្ងៃទី១៦ ខែមិថុនា តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់ លោក សេង លាង ចៅក្រមស៊ើប សួរសាលាដំបូងរាជធានីភ្នំពេញ៕

    ប្រភព៖ នគរបាលប្រឆាំងគ្រឿងញៀន
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay