សង្គម

ក្មេងស្រីកម្សត់ អាយុទើបតែ៨ឆ្នាំ កើតមហារីកសាច់ដុំធ្ងន់ធ្ងរ បានទទួលមរណភាពហើយកាលពីព្រឹកមិញនេះ

BY
Khmernote Media
June 19, 2019

ពិតជាគួរឲ្យអានិតអាសូរដោយកុមារី កងចំប៉ាផាវុី មុន្នីនាថ អាយុ៨ឆ្នាំ មានទីលំនៅ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ បានកើតមហារីកសាច់កាចរហូតដល់កាត់ដៃចោល ប៉ុន្តែទោះបីជាកាត់ចោលយ៉ាងណាក៏មហារីកនៅតែតាមញាញីគួរឲ្យខ្លោចចិត្តពេកក្រៃ។ ក្នុងនោះផងដែលនៅថ្ងៃនេះ កុមារី ស្រីនាថ បានទទួលមរណភាពដោយសារជម្ងឺមហារីកដំណាក់កាលធ្ងន់ នៅថ្ងៃទី១៩ ខែមិថុនា វេលាម៉ោង ១០និង៣០នាទីព្រឹក។

ដោយយោងតាមប្រភពឈ្មោះ ធន ម៉េងហ៊ាង បានសរសេរទាំងការសោកស្តាយយ៉ាងដូច្នេះថា៖ “ស្រីនាថ បានលាចាកលោកហើយ កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៩ RIP សោកស្តាយណាស់ដែលពួកយើងជួបគ្នាយឺតពេល។ សូមវិញ្ញាណក័្ខនប្អូនស្រី ធ្វើដំណើរទៅកាន់ សុគតិភព សូមជាតិណាៗកុំអោយអភ័ព្វដូចជាតិនេះទៀត ដល់កុមារី ដែលមានជំងឺមហារីកសាច់ដុំ (សាច់កាច) បរិវេន ដៃខាងស្តាំយ៉ាងធ្ងន់ធ្ងរ”៕

<

ប្រភព៖ធន ម៉េងហ៊ាង
ដោយ៖ ណារ៉ែន

Share This Post: