សិល្បៈ

MV បទថ្មី “ស្រលាញ់គេតែមិនហ៊ានប្រាប់” ពី សុខ ស្រីនាង កំពុងចាក់ដោតចិត្តប្រិយមិត្តជាមួយសាច់រឿងរៀបរាប់ពីអ្នកដែលចូលចិត្តលួចបេតីគេតែឯង តែមិនហ៊ានសារភាព

BY
Khmernote Media
June 19, 2019

សុខ ស្រីនាង តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាសដែលត្រូវបានមហាជនលើកកោតសរសើរថាជាស្រីស្អាតពូកែថែសម្ផស្ស និងរូបរាង។ តាំងពីប្រឡូកសិល្បៈដំបូងរហូតមកទល់បច្ចុប្បន្ននេះតារាស្រីរូបនេះហាក់នៅតែស្រស់ស្អាត មិនប្រែប្រួលបន្តិចសោះឡើយ។ បើនិយាយពីអាជីពសិល្បៈវិញ ក្រោយពេលដែលនាងបោះជំហានចូលផលិតកម្មយក្សគឺក្រុមហ៊ុនហង្សមាសរួចមក កេរ្តិ៍ឈ្មោះហាក់រឹតតែត្រសែតអណ្តែតជាពិសេសគឺបទដែលផ្ទះខ្លាំងរបស់នាង “ហត់ទេស្រលាញ់គេម្នាក់ឯង” តែម្តង។

មុននេះបន្តិច សុខ ស្រីនាង ក៏មិនឲ្យប្រិយមិត្តខកចិត្តឡើយដោយនាងបានត្រលប់មកចម្រៀងថ្មីមួយបទចំណងជើងថា “ស្រលាញ់គេតែមិនហ៊ានប្រាប់” ជាមួយសាច់រឿងបែបក្រមិចក្រមើម និយាយពីចិត្តមនុស្សដែលលួចស្រលាញ់គេ លួចមើលគេមិនឲ្យគេដឹងខ្លួន។ សាច់រឿងក្នុង MV បទថ្មីនេះ គឺទទួលបានការចាប់អារម្មណ៍ជាខ្លាំងដោយជាស្នាដៃដឹកនាំដោយ ខេមរៈ ដារ៉ា និពន្ធទំនុកច្រៀង នី សុគន្ធា និពន្ធបទភ្លេង និង សម្រួសតន្ត្រី សាន់ សុវណ្ណឌីន៕ អត្ថបទ៖ មេសា

Share This Post: