មាស សុខសោភា ប៉ះគ្នាជាមួយ យក់ ថិតរដ្ឋា លើកដំបូងជាមួយសាច់រឿងកាច់កុងឈ្នានីសគ្នាយ៉ាងសាហាវ ក្នុងបទ “មិត្តអាលែកហ្ស៊ី”
- June 19, 2019
កាលពីកន្លងទៅថ្មីៗនេះអ្នកនិពន្ធវ័យក្មេងប្រចាំផលិតកម្មថោនលោក សោម ដូរ៉េ បានបង្ហើបពីស្នាដៃចម្រៀងថ្មីរបស់ខ្លួនដែលនឹងចាប់ដៃគូកំពូលតារាចម្រៀងស្រីពីរដួងមកច្រៀងរួមគ្នាជាលើកដំបូងនោះគឺ មាស សុខសោភា និង យក់ ថិតរដ្ឋា។ គួររំលឹកឲ្យដឹងដែរថាតារាចម្រៀងស្រីពីរនាក់នេះគឺសុទ្ធសឹងតែជាជើងខ្លាំងក្នុងពិភពសិល្បៈ ជាពិសេសមានដើមកំណើតមកពីផលិតកម្មរស្មីស្ទឹងសង្កែដូចគ្នា។
ពេលនេះអ្វីដែលបងប្អូនជាពិសេសប្រិយមិត្តកំពុងរង់ចាំបានបង្ហាញរូបរាងហើយ ដោយមុននេះបន្តិចផលិតកម្មថោន បានបញ្ចេញវីដេអូខ្លីនៃចម្រៀងមួយបទដែលកំពូលតារាចម្រៀងស្រីទាំងពីរច្រៀងរួមគ្នាហើយ។ បទនេះមានចំណងជើងថា “មិត្តអាលែកហ្ស៊ី” សាច់រឿងកាច់កុងគ្នាខ្លាំងរវាងមិត្តភក្តិជំនាន់ថ្មី ដោយរៀបរាប់ចំៗសាច់រឿងពិតៗដែលកើតមានឡើងក្នុងសង្គមតែម្តង។ តោះទស្សនាវីដេអូខ្លីៗទាំងអស់គ្នា៖





- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






