ចាន់ កែវនិមល ទុកការងារចោលមួយឡែក ដើម្បីដើរលេងជុំគ្រួសារក្នុងថ្ងៃខួបកំណើតកូនស្រី
- June 19, 2019
ចាន់ កែវនិមល ពិធីការិនីឆ្នើមប្រចាំស្ថានីយប៉ុស្តិ៍ទូរទស្សន៍ហង្សមាស ដែលបានក្តោបក្តាប់កម្មវិធីធំៗជាច្រើនដូចជា “ឋានសួគ៌ ឬ ឋាននរក”, “The Voice Cambodia”, “Cambodian Idol” និងកម្មវិធីជាច្រើនទៀត។ ព្រោះតែសមត្ថភាព និងទេពកោសល្យធ្វើឲ្យ ចាន់ កែវនិមល ហាក់ទទួលបានការងារជាច្រើនទាំងកម្មវិធីទូរទស្សន៍ និងកម្មវិធីផ្សេងៗទៀតដូចជាខនសឺត និងកម្មវិធីមង្គលការជាដើម។
ស្របពេលដែលមានភាពមមាញឹកជាមួយអាជីពការងារ ចាន់ កែវនិមល ហាក់ពុំសូវមានពេលបានថ្នាក់ថ្នមកូនស្រីប៉ុន្មានឡើយ។ ហេតុដូចនេះហើយស្របពេលថ្ងៃកំណើតកូនស្រីរបស់ខ្លួនអ្នកនាង ចាន់ កែវនិមល បានផ្អាកការងារទាំងអស់ងាកមកធ្វើដំណើរកម្សាន្តជាមួយគ្រួសារនៅឯហុងកុងយ៉ាងរីករាយ ជាមួយសារជូនពរថា «ម៉ាក់ដឹងថាម៉ាក់មិនសូវមានពេលនៅជាមួយកូន តែម៉ាក់ដឹងច្បាស់ថាកូនត្រូវការអី ចង់បានអី ម៉ាក់នឹងព្យាយាមឲ្យកូនគ្រប់យ៉ាងសុំត្រឹមឃើញស្នាមញញឹមកូន គឺម៉ាក់មានក្តីសុខបំផុត រីករាយថ្ងៃកំណើតកូនសម្លាញ់ Seyla Chan Tepi អរគុណដែលចូលមកជីវិតម៉ាក់»៕ អត្ថបទ៖ មេសា













- Share This Post:






