សិល្បៈ

ប្រាសាទ ដាវីន បង្ហាញខ្លួនក្នុងឈុតសម្អាងការបុរាណ និងសម័យ ជាមួយស្នាមញញឹមស្រស់ស្អាតដូចបវកញ្ញា

BY
Khmernote Media
June 19, 2019

ប្រាសាទ ដាវីន អតីត Freshie Girls ជ័យលាភី ដែលបងប្អូនភាគច្រើនស្គាល់ច្បាស់ថាជានារីខ្មែរស្រលាញ់សម្បុរខ្មៅស្រអែមស្រស់ ជាពិសេសគឺជាតារាបង្ហាញម៉ូដ និងសម្តែងដ៏មានប្រជាប្រិយភាព។ កាលពីកន្លងទៅថ្មីៗនេះតារាស្រីរូបនេះបានសាងចំណាប់អារម្មណ៍ជាខ្លាំងក្រោយបង្ហាញរូបថតម៉ូដែលស្អាតៗជាច្រើនសន្លឹកដោយតុបតែងខ្លួនជាឈុតនាងអប្សរា និងឈុតបែបសម័យទំនើបជាមួយសម្បុរខ្មៅប្រកបដោយភាពជឿជាក់។

មុននេះបន្តិច ប្រាសាទ ដាវីន ក៏ត្រូវបានមហាជនលើកកោតសរសើរជាថ្មីពេញបណ្តាញសង្គម ក្រោយនាងបង្ហាញឈុតបែបកូនក្រមុំមានទាំងសម័យ និងបុរាណ យ៉ាងសុភាពរាបសារសក្តិសមជានារីខ្មែរ។ មិនសរសើរមិនបានព្រោះថាតារាស្រីរូបនេះមានសមត្ថភាព និងមានសម្រស់ស្រស់ស្អាតខ្លាំងដោយអាចប្រែប្រួលបត់បែនភ្លាមៗទៅតាមកាលៈទេសៈ សព្វមួយដងយើងធ្លាប់តែឃើញនាងបែបមុខមាំ និងទឹកមុខមានអំណាច ដោយឡែកពេលគ្រងឈុតកូនក្រមុំវិញក្លាយជានារីរមទម សមសួនយ៉ាងស្រស់សោភាតែម្តង៕ អត្ថបទ៖ មេសា

Share This Post: