សកម្មភាពយ៉ាងសកម្មរបស់កងរាជអាវុធហត្ថ បង្ក្រាបបុរសម្នាក់បែកថ្នាំដែលដុតផ្ទះគំរាមសម្លាប់ប្រពន្ធកូន
បុរសម្នាក់ឈ្មោះ ប៉ន ស្រស់ ភេទប្រុស អាយុ36ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែររស់នៅ សហគមន៍អណ្តូង៤ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ ធ្លាប់ជាប់ពន្ធនាគារព្រៃស០២ឆ្នាំ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងចេញពីពន្ធនាគារនៅថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៨។ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បុរសខាងលើ បានប្រើគ្រឿងញៀន រហូតបាត់បង់សតិ (បែកថ្នាំ) ឈានទៅធ្វើការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងដុតផ្ទះឆេះអស់មួយបន្ទប់ ព្រមទាំងគម្រាមសម្លាប់ប្រពន្ធកូន បណ្តាលឲ្យមានការភ្ញាក់ផ្អើលពេញភូមិ។
ក្រោយពេលធ្វើសកម្មភាពបំផ្លេចបំផ្លាញទ្រព្យសម្បត្តិ ដុតផ្ទះ និងគម្រាមសម្លាប់ប្រពន្ធកូនរួចមក នៅវេលាម៉ោងប្រមាណ ១២និង៣០នាទី បុរសបែកថ្នាំខាងលើ បានរត់ឡើងលើដំបូលផ្ទះ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ សហការណ៍ជាមួយ កំលាំងគអន្តរាគមន៍ អាវុធហត្ថ រាជធានីភ្នំពេញ ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើឲ្យបុរសខាងលើលោតពីលើដំបូលផ្ទះ បណ្តាលឲ្យមានរបួស ត្រូវអាវុធហត្ថរាជធានីជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហៅពេទ្យរុស្ស៊ីផងដែរ៕





ប្រភព៖Phnom Penh Gendarmerie
ដោយ៖ ណារ៉ែន