សិល្បៈ

អ្នកស្រី ងិន ម៉ានីយ៉ា ចង់ធ្វើសន្និសីទកាសែត បើកកកាយរឿងមួយចំនួនរបស់លោក ថៃ នរៈសត្យា ជាមួយនឹងភរិយាក្រោយ

BY
Khmernote Media
June 20, 2019

អតីតអ្នកនិពន្ធបទចម្រៀងអ្នកស្រី ងិន ម៉ានីយ៉ា បានប្រកាសថា ចង់ធ្វើសន្និសីទកាសែត បើកកកាយរឿងរ៉ាវរបស់លោក ថៃ នរៈសត្យា និង អ្នកនាង ទេព សុធីតា ដែលប្រើហ្វេសប៑ុកឈ្មោះ Tep Sreythea ជាភរិយាក្រោយ។ ដោយអ្នកស្រីបាននិយាយថាប្រសិនបើការបកអាក្រាតនេះខុសពីការពិតអ្នកស្រីសុខចិត្តប្រឈមមុខចំពោះមុខច្បាប់។ អ្នកស្រីបានសង្កត់ធ្ងន់ថាអ្នកស្រីមានសាក្សីច្បាស់លាស់ថាបានលែងលះជាមួយនឹងលោក ថៃ នរៈសត្យា អស់រយៈពេល៩ឆ្នាំ ប៉ុន្តែភរិយាក្រោយបានសរសេរសារនៅលើហ្វេសប៊ុកថា បានទាក់ទងរស់នៅជាមួយនឹងលោក ថៃ នរៈសត្យា បានរយៈពេល១២ឆ្នាំ។

ដោយអ្នកស្រី ងិន ម៉ានីយ៉ា បានសរសេររៀបរាប់ថា៖ “ប្រហែលជាត្រូវធ្វើសន្និសីទកាសែត កកាយរឿងពិតនេះហើយអស់ហើយដើម្បីកុំឲ្យប្រុសចាស់ព្រើលងប់ងុលជាមួយនឹងស្រីក្មេងហ្នឹងវាបំប៉ោងបំភ្លៃពេក រឿងនេះបើខ្ញុំខុស ខ្ញុំសុខចិត្តដើរចូលគុក តែបើវាខុសវាត្រូវចូលគុកវិញ អាប្រុសថោកទាបដើម្បីតែការពារ…ថោកទាបមួយវាហ៊ានបំពានគ្រប់យ៉ាងមកលើខ្ញុំ។ បងប្អូនខ្ញុំមានសាក្សីរស់ខ្ញុំនឹងវាទើបតែលែងគ្នាបាន ៩ឆ្នាំ ប៉ុន្តែស្រីវាភ្លាត់ស្នៀតសរសេរ status ថាវាយកគ្នាបាន ១២ឆ្នាំហើយ ខ្ញុំមានភស្តុតាំងទាំងរូបវាស្រាតទាំងស្រីទាំងប្រុសសំឡេងវាថ្ងួចថ្ងូរយកគ្នានៅផ្ទះខ្ញុំ ខ្ញុំមានមេធាវីការពារក្ដីឲ្យខ្ញុំ ភស្តុតាងមានគ្រប់កន្ដែង រូបស្រីរូបស្រាតក៏មាននៅក្នុងទូរសព្ទខ្ញុំនេះដែរបើបងប្អូនចង់ឃើញខ្ញុំនឹងបង្ហាញឱ្យមើល ឲ្យសមតាមបំណងរបស់វាសូមសម្ដេចនិងលោកជំទាវទទួលជ្រាបផងទាន។

ប្រុសម្នាក់នេះសាហាវណាស់ធ្វើខុសហើយមិនទទួលកំហុសយកគ្នានៅលើផ្ទះខ្ញុំទាំងគេមិនទាន់លែងប្ដី ហេតុអីវាមិនបាច់បាចសាចទឹកដាក់ខ្ញុំ? សូមអ្នកតែស្គាល់មួយចំនួនបើកភ្នែកមើលឲ្យច្បាស់ ខ្ញុំលែងគ្នានៅឆ្នាំ២០១០ ស្រីចង្រៃនោះវាថាវានៅជាមួយគ្នា ១២ឆ្នាំហើយ ខ្ញុំមានរូបភាព ស្រាតទាំងអស់គ្នាដល់បងប្អូនចង់ឃើញខ្ញុំនឹងបង្ហាញនៅថ្ងៃស្អែក ព្រមជាមួយនឹងសម្លេងថ្ងូរដ៏អន្លង់អន្លូច។ ហេតុអីវាមិនទាន់ចប់ វានៅតាមផ្ដន្ទាខ្ញុំទៀតអាប្រុសថោកទាប មានស្រីរាប់ផ្លូនគ្មានចេះស្មោះមួយណា ពេលនេះវាចាស់ហើយទើបវានៅត្រឹមមីហ្នឹង បើវានៅក្មេងវានឹងទៅបន្តទៅមុខទៀត អ្នកណាមិនស្គាល់អាថោកទាបហ្នឹង? សុំទោសបងប្អូនដែលខ្ញុំនិយាយពាក្យ អសុរសព្រោះថាមនុស្សថោកនេះកែលែងឡើងហើយ។ ខ្ញុំអត់បានធ្វើអីវាសោះសូម្បីតែ Status មួយខ្ញុំអត់ចេញផងប៉ុន្តែវាចាប់ប្រកាន់ខ្ញុំទាំងបំពានបាន បើដូច្នេះខ្ញុំនឹងលេងកំដរវារហូតដល់ទីបញ្ចប់។ សានប៊ុនធឿន ប្រហែលជាបងត្រូវជួបអូនហើយព្រោះអូនជាអ្នកដឹងរឿង ដែលវាផិតក្បត់ទាំងអស់នៅក្នុងគ្រួសារមួយនេះ”៕

ដោយ៖ ណារ៉ែន

Share This Post: