ទូរស័ព្ទដំបូងបំផុត ដែលមានកាមេរ៉ាបង្កប់ក្រោមអេក្រង់ អាចនឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះ
- June 20, 2019
កាលពីប៉ុន្មានសប្តាហ៍មុន ក្រុមហ៊ុន Oppo បានបញ្ចេញវីដេអូខ្លីមួយ ដែលបង្ហាញពីបច្ចេកវិទ្យាថ្មីមួយ ដោយបង្កប់កាមេរ៉ានៅក្នុងអេក្រង់តែម្តង ដោយមិនមានក្បាលឆក មិនចាំបាច់ចោះប្រហោងអេក្រង់ដើម្បីដាក់កាមេរ៉ា និងមិនចាំបាច់ប្រើម៉ូទ័រ ហូតកាមេរ៉ាចេញ-ចូលដូចម៉ូដែលមុនៗឡើយ គឺផ្ទៃខាងមុខជាអេក្រង់ពេញលាតដល់គែមតែម្តង។ បច្ចេកវិទ្យាថ្មីនេះ ធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង និងដឹងចង់ថា តើកាមេរ៉ា ដែលបង្កប់នៅក្រោមអេក្រង់នោះ ដំណើរយ៉ាងដូចម្តេច? ហើយវាអាចចាប់យករូបភាពបានល្អកំរិតណា?
បន្ទាប់ពីបញ្ចេញវីដេអូខ្លីនោះរួចមក ថ្មីៗនេះ ក្រុមហ៊ុន Oppo បានបញ្ចេញផ្ទាំងរូបភាពថ្មីមួយទៀត ដែលបង្ហាញពីទំរង់កាមេរ៉ាបង្កប់ក្រោមអេក្រង់ ជាមួយនឹងកាលបរិច្ឆេទថ្ងៃដាក់បង្ហាញស្មាតហ្វូនថ្មី គឺនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។ យើងនៅមិនទាន់ទទួលបានព័ត៌មានលំអិតណាមួយ ទាក់ទងនឹងស្មាតហ្វូនថ្មីនេះទេ មានតែរងចាំមើលការធ្វើបទបង្ហាញនៅថ្ងៃពុធ ទី២៦ ខែមិថុនា នៅក្នុងពិពណ៌ MWC Shanghai Expo ដែលក្រុមហ៊ុន Oppo ត្រៀមរៀបចំបង្ហាញ៕
For those seeking the perfect, notchless smartphone screen experience – prepare to be amazed. ?
You are taking a very first look at our under-display selfie camera technology. RT! ? pic.twitter.com/FrqB6RiJaY
— OPPO (@oppo) June 3, 2019

អត្ថបទ៖ ឌី
- Share This Post:






