សិល្បៈ

ជួយចែករំលែកផង! អតីតបេក្ខភាព The Voice Kids Cambodia ញិល អែនជិលរិកា និងប្អូនប្រុស ត្រូវបានជនអនាមិកល្បួងយកទៅបាត់ស្រមោលតែម្តង

BY
Khmernote Media
June 20, 2019

អតីតបេក្ខភាពប្រឡង The Voice Kids Cambodia ឆ្នាំ២០១៧ កុមារី ញិល អែនជិលរិកា និងប្អូនប្រុសឈ្មោះ ញិល ដាញ៉ែល ត្រូវបានបាត់ខ្លួនពីផ្ទះធ្វើឲ្យសាច់ញាតិមានការព្រួយបារម្ភជាខ្លាំង។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Cheng Tima បានសរសរររៀបរាប់ថា៖

“ខ្ញុំបាទឈ្មោះ ឆេង ទីម៉ា បានបាត់ ប្អូនប្រុស និង ប្អូនស្រី ២នាក់ដូចក្នុងរូប​បេីបងប្អូនណាបានឃេីញ សូមមេត្តាជួយផ្ដល់ដំណឹងអោយផង លេខទូរសព្ទ័ខ្ញុំបាទ 0969233184 093344156 096 60 43 563 សូមមេត្តាជួយshareជាបន្ទាន់អោយផងព្រោះគ្រួសារកំពុងរង់ចាំកូន (បញ្ជាក់មានស្រី្តម្នាក់មកពីអាមេរិក​ មកល្បួងយកទៅfacebook​ស្រី្តម្នាក់នោះឈ្មោះRy Cham)”៕

ដោយ៖ ណារ៉ែន

Share This Post: