ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្មានមិនដល់មែន ! កូនភ្លោះមួយគូបែកគ្នាជាង៣៦ឆ្នាំ ចុងក្រោយបែរជាជួបគ្នាដោយបែបនេះ

    BY Khmernote Media March 21, 2018
    ស្មានមិនដល់មែន ! កូនភ្លោះមួយគូបែកគ្នាជាង៣៦ឆ្នាំ ចុងក្រោយបែរជាជួបគ្នាដោយបែបនេះ

    ប្រទេសចិន ៖ ភាពនឹករលឹកបានជំរុញអោយមនុស្សព្យាយាមស្វែងរកនូវសាច់ញាតិរបស់ខ្លួនដែលបានបែកពីគ្នា បើទោះបីជាពេលខ្លះមិនមានសង្ឈឹមក្នុងការរកឃើញសោះក៏ដោយ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវបងប្អូនភ្លោះមួយគូបែកគ្នាតាំងពីពួកគេទើបតែកើតបាន១៦ថ្ងៃមកម្លេះ តែចុងក្រោយបែរជាអាចរកគ្នាឃើញវិញ។ តាមប្រភពបានអោយដឹងថាគូភ្លោះទាំងពីនេះត្រូវបានឪពុកម្តាយបង្កើតប្រគល់អោយគេយកចិញ្ចឹមពីគ្រួសារខុសគ្នា តែនៅក្នុងទីក្រុងតែមួយ។ Wang Hui និង Wu Lu បានប្រាប់ថាគេតែងតែគិតថាបងប្អូនភ្លោះរបស់ខ្លួននៅមានជីវិតរស់ ហើយគេក៏តែងតែព្យាយាមរករហូតមកដល់ដែរ។

    Wang Hui ប្រកបរបរជាអ្នកបើកបររថយន្តក្រុងបានប្រាប់ថាមានភ្ញៀវម្នាក់បាននិយាយប្រាប់នាងថា គេបានឃើញនារីម្នាក់មុខមាត់ដូចនាងមែនទែន។ បានលឺបែបនេះនាងច្បាស់ថាបងប្អូនភ្លោះរបស់នាងប្រាកដជារស់នៅក្នុងក្រុងនេះដែរ នាងបានរៀបរ៉ាប់រឿងនេះប្រាប់ប៉ូលិសម្នាក់ឈ្មោះ Zheng Hangen។ Zheng Hangen ក៏បានបើកការស្វែករកមួយតាមរយៈអ្នកដែលមានថ្ងៃខែកំណើតដូច Wang Huiក្នុងក្រុង Hangzhou មានរហូតដល់២៥០នាក់។ ឆ្លងតាមការប្រឹងប្រែងមើលរូបថតអ្នកទាំងនោះ គាត់ក៏បានឃើញម្នាក់ដែលមុខមាត់ដូចទៅនឹង Wang Hui ហើយក៏បានទាក់ទងទៅភ្លាម។ គាត់បានដឹងថា Wu Lu ដែលត្រូវជាបងប្អូនភ្លោះជាមួយ Wang Hui ក៏កំពុងធ្វើការស្វែងរកបងប្អូនភ្លោះរបស់ខ្លួនឯងដែរ៕

     ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay