សង្គម

ខេត្តបាត់ដំបង ត្រៀមខ្លួនស្វាគមន៍ភ្ញៀវក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង” លើកដំបូង

BY
Khmernote Media
March 21, 2018

ខេត្តបាត់ដំបង៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបងនឹងធ្វើការ​រៀបចំ​ព្រឹត្តិការណ៍ “សង្ក្រាន្ត​បាត់ដំបង​” ជាលើកដំបូងដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីខ្មែរ​ខាងមុខនេះ។ សង្ក្រាន្ត​បាត់ដំបង នឹងប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅបរិវេណតំបន់លោកតាដំបងក្រញូង។

តាមការបញ្ជាក់ពីសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង បានឲ្យដឹងថា ព្រឹត្តិការណ៍ “សង្ក្រាន្ត​បាត់ដំបង​” នេះផងដែរ ក៏មានការតាំងបង្ហាញផ្លែឈើយក្សផងដែរ ដែលជាស្នាដៃ​របស់​ពលរ​ដ្ឋ​ក្នុងស្រុក​រុក្ខា​គិរី និង​ស្រុក​សំពៅ​លូន​៕

អត្ថបទ៖ សេម

Share This Post: