ណាក់ ស្រីណា ប្រែជាស្រីសួគ៌ទេពអប្សរា ស្រស់ស្អាតខ្លាំងពោរពេញទៅភាពទន់ភ្លន់ គួរឲ្យកោតសរសើរ
- June 20, 2019
ណាក់ ស្រីណា តារាសម្តែងស្រីដែលកំពុងទទួលបានប្រជាប្រិយភាពខ្ពស់ដោយនាងត្រូវបានបណ្តាផលិតកម្ម និងស្ថានីយទូរទស្សន៍ជាច្រើនតាមទំនាក់ទំនងថតមិនដាច់។ ថ្មីៗនេះ ណាក់ ស្រីណា បានសាងចំណាប់អារម្មណ៍ជាខ្លាំងដល់មហាជនក្រោយពេលដែលនាងចូលរួមថតបទ “Sorry មួយលានដង” របស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា និងជាតួឯកស្រីក្នុងរឿង “ភរិយាសម័យថ្មី”។
មុននេះបន្តិចតារាស្រីរូបនេះធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់សារជាថ្មីដោយនាងបានតុបតែងខ្លួនជាទេពអប្សរា និងជានាងនាគ យ៉ាងស្រស់ទន់ភ្លន់ ថតនៅឯទីតាំងប្រាសាទក្នុងទឹកដីអង្គរ។ សម្រស់ដ៏ស្រស់ស្អាតប្រៀបដូចជាស្រីសួគ៌ធ្វើឲ្យយើងចំណាំសឹងតែពុំបានថាតាមពិតជាតារាស្រីរាងតូចច្រឡឹងរូបនេះ។ ចង់ដឹងថាស្អាត និងទន់ភ្លន់កម្រិតណានោះ សូមមើលរូបភាពខាងក្រោមនេះទាំងអស់គ្នា! អត្ថបទ៖ មេសា












- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






