សិល្បៈ

លោក ដួង តារា ច្រានចោលការចោទប្រកាន់របស់លោក ថៃ នរសត្យា​

BY
Khmernote Media
June 20, 2019

កាលពីពេលថ្មីៗនេះក្រោយពេលដែលលោក ថៃ នរសត្យា បានធ្វើការបកស្រាយព្រមទាំងរៀបរាប់នូវរឿងរ៉ាវគ្រួសាររបស់ខ្លួន ដោយបានថាលោក ដួង តារា មានទំនាក់ទំនងគ្នាស្អិតរមួតជាមួយនឹងអតីតភរិយារាប់ឆ្នាំមកហើយ ក្នុងនោះលោក ថៃ នរៈសត្យា បានបន្ថែមថា លោកដួង តារា នេះហើយដែលឃុបឃិតជាមួយនឹងអតីតភរិយានាំដល់ការបំផ្លាញ villa របស់កូនៗលោកឲ្យក្លាយជាផ្ទះការ៉ាអូខេ។ ក្នុងនោះផងដែលលោក ដួង តារា ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ថៃ នរសត្យា ដោយ លោក ដួង តារា បានបញ្ជាក់នៅខាងក្រោមថា៖

“កាលពីព្រឹកមិញ បងប្រុស ថៃ នរសត្យា អតីតរដ្ឋលេខាធិការក្រសួងវប្បធម៍ បានសរសេរសារលើហ្វេសប៊ុគគាត់ដោយប្រើពាក្យសំដីដែលប្អូនគិតថាមិនសមរម្យ ហើយជាលក្ខណៈមានចេតនាមួលបង្កាច់បង្ខូចឈោ្មះ និងកិត្តិយសប្អូនដោយហៅសុទ្ឋតែពាក្យ (វា) (អា)។ បងជាអតីតរដ្ឋលេខាធិការក្រសួងវប្បធម៍ ហើយបងមានអាយុច្រើនជាងប្អូន។ ខ្ញុំនិងគ្រួសារបងយើងរាប់អានគ្នាយូរហើយដែរ។ ខ្ញុំក៏គោរពស្រឡាញ់បង ហើយចង់ឃើញក្រុមគ្រួសារបង និងក្មួយៗសុខសប្បាយ។ ប្អូនសោកស្តាយចំពោះរឿងរ៉ាវគ្រួសារបង។ ប្អូននៅតែគោរពស្រឡាញ់បងទាំងពីរ និងក្មួយៗ ទោះបីបងនិយាយពាក្យមិនល្អមួលបង្កាច់កេរ្ត៍ឈ្មោះប្អូនដូចក្នុងហ្វេសប៊ុគបងក្តី។ ប្អូនលើកលែងអនុគ្រោះអោយបងគ្រប់ពេល។

បងក៏បានដឹងដែរចំពោះរឿងទិញផ្ទះ គឺប្អូនបានយកលុយពីគ្រួសារទៅបង់អោយបងស្រីនៅពេលដែលគាត់លើកគម្រោងធ្វើផ្ទះល្វែង។ គាត់ជាអ្នកកំណត់អោយប្អូនល្វែងកណ្តាល ហើយប្អូនក៏មិនបានអោយបងស្រីកំទេចផ្ទះវីឡាចាស់នោះដែរ។ ប្អូនគ្រាន់តែដឹងថា បងស្រីមានគម្រោងសាងសង់ផ្ទះល្វែង៣ល្វែងបូកជាមួយល្វែងចាស់១ល្វែង (៤ល្វែង) ហើយសល់ដីគឺគាត់គ្រោងសង់ខុនដូទុកចែកអោយកូនៗ។ សូមបងចិត្តត្រជាក់ៗ ហើយគិតគូរពិចារណាធ្វើអ្វីដែលល្អៗវិជ្ជមាន។ ប្អូនក៏អត់បានដឹងពីរឿងរាជក្រឹត្រដកតំណែងបងដែរ។ ប្អូនចូលរួមសោកស្តាយផង។ សូមជូនពរបងជួបតែសេចក្តីសុខ និងសំណាងល្អ។ យេីងចូលរួមកសាងអំពើល្អ​ ចែករំលកក្តីស្រឡាញ់​ និងស្នាមញញឹម​គ្រប់ទីកន្លែង”៕

Share This Post: