ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ទាយរៀបចំខ្លួនទាំងនេះនឹងជួយធ្វើឲ្យសុភាពនារីកាន់តែមានទំនុកចិត្តលើខ្លួនឯង

    BY Khmernote Media March 21, 2018
    ស្ទាយរៀបចំខ្លួនទាំងនេះនឹងជួយធ្វើឲ្យសុភាពនារីកាន់តែមានទំនុកចិត្តលើខ្លួនឯង

    សុភាពនារីគ្រប់រូបនៅពេលដែលចេញទៅសង្គមខាងក្រៅម្ដងៗតែងតែមានការខ្វល់ចិត្តក្នុងការរៀបចំខ្លួន។ ដោយពួកគេមិនដឹងថាត្រូវរៀបចំ តុបតែងយ៉ាងណាឲ្យមើលទៅសមនិងមានភាពថ្លៃថ្នូរ។ ខាងក្រោមនេះគឺជាស្ទាយងាយៗដែលអាចជួយបាន និងធ្វើឲ្យអ្នកស្រស់ស្អាតទៀតផង៖

    ១. ជ្រើសរើសខោរខាវប៉យ ជាមួយនឹងស្បែកជើងកែង៖ អ្នកអាចគិតថាវាសាមញ្ញប៉ុន្ដែវាគឺជាស្ទាយមួយដែលមានភាពងាយស្រួល និងមានផាសុខភាពដែលអាចចូលក្នុងកាលៈ ទេសៈណាក៏បាន ដូចជាដើរផ្សារ, មើលកុន ជាដើម។ ហើយពិសេសវាមានភាពងាយស្រួក្នុងការធ្វើដំនើរម្ដងៗ ដែលស្ទាយទាំងនេះជាទីពេញនិយមរបស់តារាស្រីនៅឯប្រទេសកូរ៉េ។

    ២. អាវយឺតរលុងៗ៖ អាវយឺតរលុង រឺក៏អាវយឺតដែលធំជាងខ្លួន ជាស្ទាយដែលនារីគ្រប់រូបកំពុងតែនិយម។ ដោយពួកគេអាចពាក់អាវយឺតរលុងៗ ជាមួយនឹងខោរខោវប៊យ (ជើងវែង, ខ្លី) ជាមួយសំពត់ ហើយយើងតឺនុយនោះកាន់តែមានភាពស្រស់ស្អាត និងទាក់សម័យ។

    ៣. អាវដែលមានសាច់ជាអំបោះ៖ អាវបែបនេះក៏ជាការពេញនិយមផងដែរ ដោយយើងជ្រើសរើសពណ៌អាវបែបខោវប៊យ ហើយដើម្បីមើលទៅឲ្យកាន់តែថ្លៃថ្នូរ និងទាក់ទាញនោះអ្នកគួរតែជ្រើសរើសស្លៀកវាគូរជាមួយនឹងខោរខោវប៊យ។

    ៤. សំពត់វែង៖ នារីគ្រប់រូបដែលមានជើងស្រលូនស្អាតគួរតែតុបតែងជាមួយនឹងសំពត់ ហើយផ្សំជាមួយនឹងស្បែកជើងប៉ាត់តាទៀតនោះរឹតតែស្អាត។

    ៥. អាវដែលមានរូបផ្កា៖ អាវប្រភេទនេះនៅពេលដែលយើងពាក់មកលើខ្លួននិងធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ ហើយក៏មានភាពថ្លៃថ្នូរផងដែរ។ ជាពិសេសយើងអាចជ្រើស រើសជាអាវ រឺជារ៉ូបក៏បានទៅតាមចំណង់ចំណូលចិត្តមនុស្សម្នាក់ៗ។ ប៉ុន្ដែគួរជៀសវាង យកវាទៅគួបផ្សំជាមួយនឹងខោរ រឺក៏សំពត់ណាដែលមានពណ៌ដិតៗ ព្រោះវាអាចធ្វើឲ្យបាត់បង់ស្ទាយរបស់អាវ។

    ៦. អាវចំហស្មាបន្ដិច៖ អាវដែលមានស្តាយចំហស្មាក៏ជាទីពេញនិយមផងដែរ នៅពេលដែលនារីគ្រប់រូបតុបតែងបែបនេះទៅវាធ្វើឲ្យមើលមកមានភាពទាក់ទាញ និងស្រស់ស្អាតជាខ្លាំង។

    អត្ថបទ៖ និស្ស័យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay