ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រ្តីម្នាក់សុខចិត្តលក់កាបូប brand តម្លៃរាប់ម៉ឺនដុល្លាររបស់ខ្លួន ដើម្បីយកប្រាក់ទៅជួយគ្រួសារក្រីក្រ ចុងក្រោយជួបរឿងរឹតតែនឹកស្មានមិនដល់

    BY Khmernote Media March 21, 2018
    ស្រ្តីម្នាក់សុខចិត្តលក់កាបូប brand តម្លៃរាប់ម៉ឺនដុល្លាររបស់ខ្លួន ដើម្បីយកប្រាក់ទៅជួយគ្រួសារក្រីក្រ ចុងក្រោយជួបរឿងរឹតតែនឹកស្មានមិនដល់

    ប្រទេសសឹង្ហបុរី ៖ តាមប្រភពព័ត៌មានអន្តជាតិបានចុះផ្សាយពីស្រ្តីម្នាក់បានដាក់លក់កាបូបម៉ាកល្បី Hermès Birkin មួយក្នុងតម្លៃជាង១៣,០០០ដុល្លារ ដើម្បីយកទៅបរិច្ចាកអោយគ្រួសារក្រីក្រ។ តាមប្រភពបានអោយដឹងថា Pan Fion បានបង្កើតនូវសហគមន៍រក្សាក្តីសង្ឃឹមរស់ ដើម្បីជួយជនក្រីក្រសិង្ហបុរី។ សហគមន៍មានគោលការណ៍ក្នុងការជួយសម្រាលបន្ទុករបស់គ្រួសារក្រីក្រក្នុងប្រទេសនេះ ពួកគេតែងតែផ្តល់ជំនួយជារបរប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងទេស អាហារជាដើម។

    បើតាមការអោយដឹងជាធម្មតានាងតែងតែនាំគ្រួសារក្រីក្រ​មួយចំនួននេះ ទៅដើរកំសាន្ត និងបរិភោគអាហារនៅក្នុងផ្សារទំនើប។ ហើយកាលពីពេលថ្មីនេះនាងបានដាក់លក់កាបូបម៉ាកល្បីរបស់នាងនៅបណ្តាញសង្គមក្នុងតម្លៃ ១៨,០០០ដុល្លារសាំងហ្គាពួរ (១៣០០០ដុល្លាអាមេរិក) ដើម្បីជួយដល់អ្នកដែលត្រូវការជំនួយពីគាត់។ ក្រោយ​ពី​គាត់បានបង្ហោះវាតាមបណ្តាញសង្គមហើយមក ក៏មានស្រ្តីម្នាក់បានទាក់ទងមក ហើយបានប្រគល់ប្រាក់ប្រមាណជាជាង​១១,០០០ដុ​ល្លារអាមេរិកអោយទៅគាត់ដោយមិនយកកាបូបម៉ាកល្បី Hermès Birkin។ វាហាក់ដូចជាការធ្វើអំពើល្អ ហើយទទួលបានអំពើល្អសងត្រលប់មកវិញភ្លាមដូច្នោះឯង ស្រ្តីម្នាក់ដែលប្រគល់ប្រាក់ទៅអោយ Pan Fion បានប្រាប់ថា នាងគ្រាន់តែចង់ចូលរួមបរិច្ចាគមិនមែនចង់បានកាបូបនោះទេ៕

    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay