អន្តរជាតិ
កុំប្រើប្រាស់ឱសថបំប៉នផ្លូវភេទបុរសនេះឲ្យសោះ បើមិនចង់ស៊យធំ
BY Khmernote Media
March 21, 2018
រាជធានីភ្នំពេញ៖ កាលពីខែមុន ក្រសួងសុខាភិបាលបានធ្វើការហាមប្រាមមិនឲ្យធ្វើការចែកចាយ និងប្រើប្រាស់ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ GOODMAN ដោយសារតែផលិតផលនេះមិនបានចុះបញ្ចីកា គ្មានការត្រួតពិនិត្យ គ្មានការអនុញ្ញាតឲ្យនាំចូលត្រឹមត្រូវ។
ថ្មីៗនេះក្រសួងបានធ្វើការហាមប្រាមឱសថបំប៉នផ្លូវភេទបុរសមួយទៀតឈ្មោះ Modern Love ដែលនាំចូលពីប្រទេសថៃ ហើយឱសថនេះមិនបានចុះបញ្ចីកា គ្មានការត្រួតពិនិត្យ គ្មានការអនុញ្ញាតឲ្យនាំចូល និងគ្មានការអនុញ្ញាតិឲ្យផ្សព្វផ្សាយពីក្រសួងឡើយ។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុន ឬជនណា ដែលនាំចូល និងចែកចាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះ GOODMAN គ្មានចុះបញ្ចីកាខាងលើនេះ៕


អត្ថបទ៖ សេម