បច្ចេកវិទ្យា

Apple ប្រកាសប្រមូល MacBook Pro ម៉ូដែល 15-អ៉ីញ ចូលរោងចក្រវិញ ដោយសារបញ្ហាថ្មអាចឆាបឆេះពេលប្រើប្រាស់

BY
Khmernote Media
June 21, 2019

សេនហ្វ្រានស៊ីស្កូ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសប្រមូលកុំព្យួទ័រ MacBook Pro ម៉ូដែលអេក្រង់ ១៥ អ៉ីញមួយចំនួនចូលរោងចក្រវិញ ដោយសារតែវាមានបញ្ហាថ្មឡើងកំដៅ និងអាចផ្ទុះឆាបឆេះបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ ខាងក្រុមហ៊ុនបញ្ជាក់ថា MacBook Pro ម៉ូដែល ១៥ អ៉ីញនោះ ត្រូវបានលក់ចេញនៅក្នុងអំឡុងខែ កញ្ញា ឆ្នាំ ២០១៥ ដល់ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅក្នុងរដ្ឋសេនហ្វ្រានស៊ីស្កូ។

ក្រុមហ៊ុន​ Apple បានកំណត់កុំព្យូទ័រ MacBook Pro ដែលមានបញ្ហាថ្មនោះរួចហើយ តាមរយៈលេខកូដ serial number របស់ផលិតផល ដែលមាននៅលើកុំព្យូទ័រទាំងនោះ ហើយកុំព្យូទ័រមួយចំនួនក្រុមហ៊ុនក៏បានទាក់ទងទៅកាន់ម្ចាស់ផ្ទាល់រួចហើយដែរ និងមួយចំនួនទៀតទាក់ទងទៅម្ចាស់មិនបាន ទើបក្រុមហ៊ុនប្រកាសជាសាធារណៈដូចនេះ។ បញ្ហានេះមានតែនៅលើ MacBook Pro ស៊េរី ១៥អ៉ីញប៉ុណ្ណោះ សម្រាប់ម៉ូដែលផ្សេងៗមិនមានបញ្ហាឡើយ ហើយខាង Apple នឹងធ្វើការផ្លាស់ប្តូរថ្មីជូនអ្នកប្រើប្រាស់វិញ ដើម្បីធានាសុវត្ថិភាព។ នេះជាលើកដំបូងហើយ ដែលក្រុមហ៊ុន Apple បានរកឃើញនូវកំហុសបច្ចេកទេសរបស់ខ្លួន និងអំពាវនាវឲ្យម្ចាស់អ្នកប្រើប្រាស់យកកុំព្យូរទ័រមកកាន់ក្រុមហ៊ុនវិញដូចនេះ៕

អត្ថបទ៖ ភក្តី

 

Share This Post: