អ៊ី វ៉ា ស្រក់ទឹកភ្នែកក្រោយបកស្រាយបទ “អ្នកម្តាយកម្សត់” ជាបទចម្រៀងដែលខ្លួននិពន្ធនឹករលឹកដល់អ្នកម្តាយដែលបានទទួលមរណភាព
- June 21, 2019
ឃិន ស្រីនាថ ហៅ អ៊ីវ៉ា តារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ ដែលបងប្អូនគ្រប់គ្នាបានស្គាលយ៉ាងច្បាស់ថាតារាស្រីមានទឹកដមសម្លេងស្រទន់ និងមានរូបសម្រស់ស្រស់សោភា។ យ៉ាងណាមិញថ្មីៗនេះ អ៊ីវ៉ា បានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី “ចម្រៀងគ្រួសារខ្មែរ” ដែលរៀបចំដោយ លោក អ៊ុក ណារីម និងអ្នកនាង ឆោម ឆពុំ។
ក្នុងនោះ អ៊ីវ៉ា ក៏បានបកស្រាយបទចម្រៀងមួយបទដែលមានចំណងជើង “អ្នកម្តាយកម្សត់” អ្វីដែលគួរឲ្យកត់សម្គាល់ អ៊ីវ៉ា បានសម្រក់ទឹកភ្នែកពេលដែលបានបកស្រាយបទចម្រៀងដែលខ្លួនបាននិពន្ធចេញពីចិត្តរៀបរាប់រំលឹកពីអ្នកម្តាយ។ គួររំលឹកថាបទ “អ្នកម្តាយកម្សត់” គឺជាបទចម្រៀងដែល អ៊ីវ៉ា បាននិពន្ធជាលើកដំបូងក្រោយពេលដែលម្តាយរបស់តារារូបនេះបានលាចាកលោកកាលពីឆ្នាំ២០១៤៕ សូមទស្សនាវីដេអូនៅខាងក្រោម៖




ដោយ៖ ណារ៉ែន
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






