មិនគួរសោះខំធ្វើដំណើរទៅជួយអ្នកក្រីក្រ តែត្រឡប់មកវិញបែរជាជួបគ្រោះថ្នាក់តាមផ្លូវ
- June 21, 2019
ពិតជារឿងមួយគួរឲ្យសោកស្តាយដោយមានសប្បុរសជន២រូប បានធ្វើដំណើរមកផ្តល់អំណោយដល់ស្ត្រីចំណាស់ ដែលពិការ និងរស់នៅម្នាក់ឯង នៅខេត្តកំពង់ស្ពឺ ក៏ស្រាប់តែបានជួបគ្រោះថ្នាក់ចរាចរណ៍ពេលត្រឡប់មកវិញ។ ដោយជនរងគ្រោះ២រូបមានឈ្មោះSiek Bunnary និង សុិន សាវន បានឲ្យដឹងថាមុនពេលកើតហេតុ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ពួកលោកបានយកថវិកាសប្បុរសជន ទៅជូនមីងផលដែលពិការភាព ម្តាយសុំទានចិញ្ចឹមបានស្លាប់បាត់ គាត់នៅម្នាក់ឯង នៅភូមិជើងភ្នំ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ពេលត្រឡប់មកវិញដល់ចំណុចគីឡូលេខ៧១ និង៧០ ផ្លូវជាតិលេខ៤ ប្រហែលម៉ោង៥ល្ងាច ក៏បានពើតនឹងកុងតឺនឺ ហើយលោកក៏គេច និងជាន់ហ្វ្រាំង ក៏បានទៅបុកដើមស្តៅដ៏ធំមួយបណ្តាលអោយខ្ទេចឡានទាំងស្រុង ដាច់កង់ បាក់តួ បាក់ដំបូល និងអ្វីផ្សេងៗខ្ទេច។ ចំណែកលោកនិងមិត្តភក្តិរួមដំណើរមិនមានរបួសទេ តែរបស់របរបានបាត់អស់។ ក្នុងនោះជនរងគ្រោះជាម្ចាស់រថយន្តក៏បានអំពាវសូមបងប្អូនសប្បុរសជន ឲ្យជួយជាថវិកាក្នុងការជួសជុលរថយន្ត និងក្នុងការចំណាយព្យាបាលរបួសផង៕





ប្រភព៖ លោក Siek Bunnary
ដោយ៖ ណារ៉ែន
- Share This Post:






