នារីៗនៅវៀតណាមកំពុងពេញនិយមប្រើប្រាស់សេវាកម្មជួលកូនកំលោះរៀបការ ដោយសារតែចង់គេចពីបញ្ហាមួយនេះ
ប្រទេសវៀតណាម ៖ នៅប្រទេសវៀតណាមថ្មីនេះកំពុងល្បីរឿងជួលកូនកំលោះរៀបការ វាជារឿងមួយដែលកំពុងត្រូវបានគេចាប់អរម្មណ៍ខ្លាំងមែនទែន។ ប្រភពបានអោយដឹងថាភាគច្រើនស្រ្តីដែលមានកូនមុនរៀបការនៅប្រទេសវៀតណាមបានជ្រើសរើស យកកញ្ចប់សេវារៀបការក្លែងក្លាយ ដើម្បីជៀសវាងពីការរិះគន់ពីសង្គម។ តាមការសិក្សារបស់អ្នកជំនាញបានប្រាប់អោយដឹងថា នៅប្រទេសនេះមានការរំលូតកូនចោលកើតឡើងជាង ៣០០,០០០ដងក្នុងមួយឆ្នាំៗ។

បែបនេះទើបមានគេបង្កើតនូវសេវាកម្មមួយដែលហៅថាការរៀបការក្លែងក្លាយ តាមរយៈសម្តីរបស់បុរសម្នាក់ដែលតែងតែត្រូវគេជួលអោយធ្វើកូនកំលោះបានអោយដឹងថាក្នុងមួយៗឆ្នាំគាត់ត្រូវបានគេជួលអោយរៀបការក្លែងក្លាយប្រហែលជា៣០០ដង ។ អ្នកជំនាញខាងជួលកូនកំលោះ VVinamost ផ្តល់នូវកញ្ចប់រៀបការក្លែងក្លាយដែលមានតម្លៃចន្លោះពី ១,៥០០ ដល់ ៤,៥០០ដុល្លារ។ អ្នកដែលប្រើប្រាស់កញ្ចប់ VIP ដែលមានតម្លៃជាង៤,៥០០ដុល្លារនោះមានរួមបញ្ចូលជាមួយការរៀបផែនការរយៈពេលប្រាំឆ្នាំ និង ការទៅលេងជាមួយសាច់ញាតិបងប្អូនខាងកូនក្រមុំទៀត។

ក្រៅពីត្រូវចំនាយប្រាក់ទៅលើការទិញកញ្ចប់រៀបការក្លែងក្លាយនេះ បើសិនជាកូនក្រមុំត្រូវការអោយកូនកំលោះនៅលេងជាមួយឪពុកម្តាយសាច់ញាតិខាងខ្លួនពួកនាងត្រូវបន្ថែមប្រាក់លើសេវាទាំងនេះទៀត។ សេវាកម្មនេះមានអ្នកប្រើប្រាស់កើនឡើងកាន់តែច្រើននៅវៀតណាម ព្រោះប្រសិនបើពួកនាងមិនជ្រើសរើសវិធីនេះទេ ពួកនាងត្រូវជ្រើសរើសការយកកូនចេញ រឺការចាកចេញទៅរស់នៅកន្លែងឆ្ងាយៗគ្មានអ្នកស្គាល់៕
ប្រភព ៖ nextshark