ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បាតុកររាប់ពាន់នាក់បានជួបជុំគ្នាជាថ្មីម្តងទៀតហើយ ដើម្បីឱ្យមេដឹកនាំទីក្រុងហុងកុងចុះចេញពីតំណែង

    BY autoadmin June 21, 2019
    បាតុកររាប់ពាន់នាក់បានជួបជុំគ្នាជាថ្មីម្តងទៀតហើយ ដើម្បីឱ្យមេដឹកនាំទីក្រុងហុងកុងចុះចេញពីតំណែង

    ក្រុមអ្នកតវ៉ារាប់ពាន់នាក់បានជួបជុំគ្នានៅទីស្នាក់ការប៉ូលិសក្រុងហុងកុងកាលពីថ្ងៃសុក្រ ទី២១ ខែមិថុនា ដោយទាមទារឱ្យមេដឹកនាំគាំទ្រទីក្រុងប៉េកាំងលោកស្រី Carrie Lam ចុះចេញពីតំណែង ក្រោយពេលលោកស្រីបានធ្វើឱ្យមានភាពចលាចលពេញទីក្រុង ដោយការស្នើឱ្យមានការធ្វើបត្យាប័នដ៏ចម្រូងចម្រាសមួយ។ ការតវ៉ានេះកើតមានបន្ទាប់ពីរដ្ឋាភិបាលរបស់លោកស្រី មិនព្រមចេញមកដោះស្រាយផ្ទាល់ជាមួយក្រុមប្រឆាំង ទៅលើបញ្ហាសំណើបត្យាប័ននេះ ហើយបានត្រឹមតែយល់ព្រមថា នឹងពន្យាពេលសំណើ។

    ចំណែកក្រុមអ្នកប្រឆាំងមិនឈប់ត្រឹមប៉ុណ្ណឹងទេ បន្ទាប់ពីប្រមូលផ្តុំការតវ៉ាដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ហុងកុងរួចមក។ ប៉ុន្តែពួកគេអំពាវនាវឱ្យដកចេញនូវសំណើបត្យាប័ននេះពេញលេញតែម្តង ហើយចង់ឱ្យលោកស្រី Carrie Lam លាលែងចេញពីតំណែង ចំពោះកំហុសរបស់គាត់។ បន្ទាប់ពីក្រុមអ្នកតវ៉ារាប់ពាន់នាក់បានជួបជុំគ្នានៅទីស្នាក់ការប៉ូលិសក្រុងហុងកុង ក្រុមតវ៉ាស្លៀកខ្មៅទាំងនោះបានស្រែកថា «ដោះលែងជនស្លូតត្រង់» និងបានស្រែកជេប៉ូលិសទៀតផង ដែលវាសំដៅដល់បាតុករដែលត្រូវបានប៉ូលិសចាប់ខ្លួនកាលពីអាទិត្យមុន៕

    អត្ថបទ៖ លីដា

    Share This Post: