បវកញ្ញាចក្រវាលកម្ពុជា ២០១៩ សំណាង អាលីណា បង្ហាញសមត្ថភាពបកស្រាយបទចម្រៀងជាលើកដំបូង
- June 21, 2019
បងប្អូនមួយចំនួនធំមុខជាស្គាល់ច្បាស់ជាក់ជាមិនខាន សំណាង អាលីណា ជ័យលាភី Miss Universe Cambodia ២០១៩ ដែលមានរូបសម្រស់ស្រស់ស្អាតជាមួយរាងតូចច្រឡឹងគួរឲ្យស្រលាញ់។ ក្រោយពេលទទួលបានជ័យលាភីនាងហាក់ទទួលបានទីផ្សារការងារជាច្រើន ដោយមានទាំងការបង្ហាញម៉ូដ ថតផ្សាយសម្អាងការ និងផលិតផលជាដើម។ ក្រៅពីនេះនាងក៏បានចូលរួមកម្មវិធីជួយសង្គមជាច្រើនដូចជាការចែកអំណោយសប្បុរសធម៌ រើសសំរាមសម្អាតបរិស្ថាន និងកិច្ចការជាច្រើនទៀត។
អ្វីដែលមិននឹកស្មានដល់នោះគឺ Miss Universe Cambodia ២០១៩ រូបនេះមានសមត្ថភាពអាចច្រៀងបានថែមទៀតផង។ ដោយមុននេះបន្តិចនាងបានបង្ហាញស្នាដៃបទចម្រៀងលើកដំបូងរបស់នាងដែលមានចំណងជើងថា Free ជាចង្វាក់បែបសប្បាយៗ និពន្ធដោយលោក Kevin Wong៕ តោះស្តាប់ទាំងអស់គ្នា៖
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង










