ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    Update: ចិន៣នាក់ស្លាប់ និងរបួស១៣នាក់ ក្នុង​ចំណោម​កម្មករ​១០០នាក់ ដែលធ្វើការនៅក្នុងអាគារបាក់រលំនោះ

    BY Khmernote Media June 22, 2019
    Update: ចិន៣នាក់ស្លាប់ និងរបួស១៣នាក់ ក្នុង​ចំណោម​កម្មករ​១០០នាក់ ដែលធ្វើការនៅក្នុងអាគារបាក់រលំនោះ

    ក្រុងព្រះសីហុន-កាលពីវេលាម៉ោងជិត៥ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ អាគារកំពុងសង់កំពស់៧ជាន់​មួយកន្លែង បានបាក់ស្រុតរលំ នៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ និងជាពិសេសបណ្តាលឲ្យមនុស្សជាច្រើនរងរបួស និងជាប់ខ្លួននៅក្នុងគំនរបាក់បែករបស់អាគារផងដែរ។ យោងតាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា​ មានជនជាតិចិនចំនួន៣នាក់បានស្លាប់ និង​របួស​១៣នាក់ ក្នុង​ចំណោម​កម្មករ​ធ្វើការនៅក្នុងការដ្ឋាននេះ មានប្រមាណជា១០០នាក់៕

    អត្ថបទ៖ សេម
    រូបភាព និងវីដេអូ៖ លោក Huy Bunleng

    Share This Post:
    MPO4D jitutoto mpo4d Mpoplay