អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា (IYF) ទទួលចុះឈ្មោះសិស្ស និស្សិត ចូលរួមកម្មវិធីបោះជំរំអន្តរជាតិប្រចាំឆ្នាំ២០១៨
នៅថ្ងៃទី ២២ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា(IYF) នឹងរៀបចំកម្មវិធីបោះជំរំអន្តរជាតិ World Camp ប្រចាំឆ្នាំ២០១៨ នៅសាលមហោស្រពកោះពេជ្រ ដែលមានការចូលរួមពីបណ្តាសិស្ស និស្សិតចំនួន៣០០០នាក់។ តាំងពីឆ្នាំ២០១០ កម្មវិធីបោះជំរំមានការសហការយ៉ាងមុតមាំជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ។ លើសពីនេះទៀត ការបោះជំរំទទួលបាននូវការឧបត្ថម្ភធំពីក្រុមហ៊ុន POCARI SWEAT CAMBODIA និងក្រុមហ៊ុន GFX INVESTMENT CO.,Ltd និងសហការឧបត្ថម្ភពីបណ្តាក្រុមហ៊ុនជាច្រើនទៀត។

ក្នុងកម្មវិធីបោះជំរំ IYF បានអញ្ជើញវាគ្មិនកិត្តិយសសំខាន់ម្នាក់ គឺលោកបណ្ឌិត បាក់ អុកស៊ូ ដែលជាស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ។ លោកនឹងបង្ហាត់បង្រៀនស្មារតីនៃចិត្តដល់យុវជននៅក្នុងកម្មវិធី ដើម្បីបណ្តុះនូវស្មារតី និងចិត្តគំនិតត្រឹមត្រូវ និងភាពជាអ្នកដឹកនាំដល់យុវជនដែលជាសសរទ្រូងនៃសង្គមជាិត។ ជាមួយគ្នានេះផងដែរ ការបោះជំរំមានកម្មវិធីផ្សេងៗទៀតដូចជា៖ ការបង្រៀនជំនាញវគ្គខ្លីជាច្រើនពីបណ្តាក្រុមហ៊ុននានា មានការតាំងពិពរណ៍វប្បធម៌ពិភពលោក ល្បែងកំសាន្ត Scavenger Hunt ការសម្តែងរបាំវប្បធម៌ប្រទេសនានា ការសម្តែងរបស់ក្រុមចម្រៀងក្លាសិកលំដាប់ពិភពលោក GraciasChoir និងកម្មវិធីសប្បាយៗជាច្រើនទៀត។

កម្មវិធីនៃការបោះជំរំចាប់ផ្តើមពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥:៣០នាទីល្ងាច។ សិស្ស និស្សិតនឹងទទួលបានអាហារថ្ងៃត្រង់ដ៏វិសេសរយៈពេល៣ថ្ងៃ អាវយឺតម្នាក់មួយ និងទទួលបានវិញ្ញាបនបត្រដែលទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡាបន្ទាប់ពីបានចូលរួមដោយជោគជ័យក្នុងកម្មវិធី។
IYF នៅតែបន្តទទួលចុះឈ្មោះសិស្សានុសិស្សចាប់ពីថ្នាក់ទី១០ឡើងទៅ និងនិស្សិត រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។ ចាប់ពីថ្ងៃទី២១ ខែមីនាត្រូវចុះឈ្មោះនៅសាលមហោស្រពកោះពេជ្រនៅវេលាម៉ោង១រសៀល។ តម្លៃចុះឈ្មោះចូលរួមនៅក្នុងកម្មវិធី គឺត្រឹមតែ១៥ដុល្លារតែប៉ុណ្ណោះសម្រាប់រយៈពេល៣ថ្ងៃ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ ០៨៧ ៨៥០៨៥០ និង០១៧ ៨៥០៨៥០។





