ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហេតុតែចង់ជួបមុខ Crush បុរសម្នាក់សុខចិត្តទៅទិញកាហ្វេផឹករាល់ថ្ងៃ ចុងក្រោយកើតជំងឺទឹកផ្អែមបាត់

    BY autoadmin June 22, 2019
    ហេតុតែចង់ជួបមុខ Crush បុរសម្នាក់សុខចិត្តទៅទិញកាហ្វេផឹករាល់ថ្ងៃ ចុងក្រោយកើតជំងឺទឹកផ្អែមបាត់

    បុរជនជាតិតៃវ៉ាន់ម្នាក់ត្រូវបានគេរាយការណ៍ថា បានកើតជំងឺទឹកនោមផ្អែមក្រោយពីគាត់បានលួចស្រលាញ់អ្នកលក់កាហ្វេម្នាក់នៅហាង 7-Eleven ហើយគាត់បានទៅទិញកាហ្វេនោះញ៉ាំរាល់ថ្ងៃអស់រយៈពេលជាង ២ ឆ្នាំមកនេះ។ បុរសតៃវ៉ាន់រូបនេះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណឡើយ តែរឿងរ៉ាវមួយនេះត្រូវបានគេចែករំលែកតៗគ្នាពេញបណ្តាញសង្គមតៃវ៉ាន់។ យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា បុរសដែលបានកើតជំងឺទឹកនោះផ្អែមនេះតែងទៅទិញកាហ្វេញ៉ាំរាល់ថ្ងៃ ហើយអ្វីដែលកាន់តែអាក្រក់ទៀតនោះគឺគាត់បានប្រាប់អ្នកលក់ ដែលជាមនុស្សស្រីគាត់លួចស្រលាញ់នោះថា៖ “សូមដាក់ស្ករបន្ថែមឲ្យគាត់ ៥ ស្រាបព្រាកាហ្វេមក” គាត់ធ្វើដូចនេះ ដើម្បីឲ្យអ្នកលក់ចំណាំមុខគាត់ជាអតិថិជនម្នាក់គត់ ដែលញ៉ាំកាហ្វេមានរសជាតិខុសពីគេ។

    នៅពេលដែលអ្នកលក់ប្រាប់គាត់ថា៖ “កាហ្វេដែលដាក់ស្ករច្រើនអីចឹងប្រាកដជាផ្អែមស្លាប់ហើយ” តែបុរសដែលកំពុងតែធ្លាក់ក្នុងអន្លងស្នេហ៍អ្នកលក់រូបនេះបានតបវិញថា៖ “ទោះជាកាហ្វេផ្អែមប៉ុណ្ណាក៏មិនផ្អែមដូចអ្នកលក់ដែរ”។ រយៈពេលជាង ២ ឆ្នាំ នៃការញ៉ាំកាហេ្វ ដែលផ្អែមជ្រុលរាល់ថ្ងៃបានជំរុញឲ្យបុរសតៃវ៉ាន់រូបនេះកើតជំងឺទឹកនោមផ្អែម។ យ៉ាងណាក្តី តាមវេជ្ជបណ្ឌិតបានពន្យល់ថា ការញ៉ាំស្ករច្រើនមិនមែនធ្វើឲ្យកើតមានជំងឺទឹកនោមផ្អែមដោយផ្ទាល់នោះទេ តែវាបានបង្កឲ្យមានបញ្ហាសុខភាពជាច្រើននៅដំណាក់ដំបូងដូចជាឡើងជាតិស្ករក្នុងឈាម និងខូចសេរីរាង្គមួយចំនួនក្នុងរាងកាយ ហើយនៅពេលដែលរាងកាយមានបញ្ហាដូចនេះហើយ លោកអ្នកនៅតែបន្តញ៉ាំអាហារគ្មានសុខភាព និងមិនថែទាំសុខភាព ទើបវាបង្កឲ្យមានហានិភ័យនៃការកើតមានជំងឺទឹកនោមផ្អែម៕

    អត្ថបទ៖ ភក្តី

    Share This Post: