Note 10 និង Note 10 Pro មិនទាន់នឹងចេញលក់ផង មានគេដាក់លក់ស្រោមព្រៀតបាត់ទៅហើយ
- June 22, 2019
កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយជាច្រើនអំពីរូបរាងរបស់ Galaxy Note 10 និង Note 10 Pro ពេញបណ្តាញអិនធើណេត ហើយយោងតាមប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា Galaxy Note 10 គ្រោងនឹងបង្ហាញខ្លួនថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។ ខណៈរូបរាងរបស់ Galaxy Note 10 របស់ក្រុមហ៊ុន Samsung មិននឹងទាន់បង្ហាញខ្លួនជាផ្លូវការផង ស្រាប់តែពេលថ្មីៗនេះមានការដាក់លក់នូវស្រោមរបស់ Note 10 ព្រោងព្រៀតពេញអិនធើណេតនៅឯចក្រភពអង់គ្លេស។
បើតាមរយៈស្រោមដែលគេដាក់លក់នោះបង្ហាញយ៉ាងច្បាស់ថា Note 10 បានផ្លាស់ប្តូរមកប្រើប្រាស់អេក្រង់ Infinity O ដែលមានប្រជ្រុយមួយគ្រាប់នៅចំកណ្តាលថ្ងាស ចំណែកឯកាមេរ៉ាក្រោយវិញ ត្រូវបានប្តូរមកប្រើ៣គ្រាប់បញ្ឈរ មិនមែនផ្តេកដូច S10 ទេ ហើយមួយចំណុចទៀតនោះគឺ មិនមានប៊ូតុង Bixby នៅខាងឆ្វេងឡើយ។
គួររំលឹកផងដែរថា Samsung Galaxy Note 10 ត្រូវរំពឹងថានឹងមានអេក្រង់ទំហំ 6-3 អ៉ីញ AMOLED រត់លើបន្ទះឈីប Snapdragon 855 ជាមួយនឹង Exynos 9825 មានកាមេរ៉ាក្រោយ ៣គ្រាប់ និងបច្ចេកវិទ្យាស្កែនក្រយ៉ៅដៃក្រោមអេក្រង់ ultrasonic ដូច S10 ដែរ ហើយវាមានថាមពលថ្ម 3,400mAh ជាមួយនឹងតម្លៃចន្លោះពី $1,100 ទៅ $1,200។ សម្រាប់ម៉ូដែល Note 10 pro វិញ មានអេក្រង់ 6.7 អ៉ីញ AMOLED មានកាមេរ៉ាក្រោយ៤គ្រាប់ ដោយ៣គ្រាប់ដូច Note 10 ធម្មតា និងមួយគ្រាប់ទៀតមានមុខងារ Time of Flight (ToS) ដើម្បីជំនួយការថតរូបបែបព្រិលផ្ទៃខាងក្រោយឲ្យកាន់តែល្អជាងមុន។ Note 10 Pro មានកម្លាំងម៉ាស៊ីនដូច Note 10 ដែរ តែវាមាន RAM ឡើងដល់ 12GB មានថាមពលថ្មរហូតដល់ 4,500mAh ជាមួយឆ្នាំងសាកល្បឿនលឿន 25W និងអាចប្រើសេវា 5G បានផងដែរ៕

អត្ថបទ៖ ឌី
- Share This Post:











