ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកស្លាប់ក្នុងករណីបាក់រលំសំណង់អាគារនៅកំពង់សោមកើនដល់៥នាក់ហើយ ចំណែកជនរងគ្រោះ២នាក់ទៀតដែលជាប់ក្រោមគំនរ ហើយខាងសង្រ្គោះកំពុងតែធ្វើការកាយយក

    BY Khmernote Media June 22, 2019
    អ្នកស្លាប់ក្នុងករណីបាក់រលំសំណង់អាគារនៅកំពង់សោមកើនដល់៥នាក់ហើយ ចំណែកជនរងគ្រោះ២នាក់ទៀតដែលជាប់ក្រោមគំនរ ហើយខាងសង្រ្គោះកំពុងតែធ្វើការកាយយក

    មានព័ត៌មានបន្ថែមនូវករណីដួលរលំអគារ កំពុងសាងសង់កំពស់៧ជាន់ ស្ថិតក្នុងក្រុមទី១៣ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ដោយមកទល់ម៉ោងនេះអ្នកស្លាប់ក្នុងករណីបាក់រលំសំណង់អាគារបានកើនដល់៥នាក់ហើយ ដោយអ្នករបួសចំនួន១៨នាក់ដដែរ ចំណែក២នាក់ទៀតកំពុងនៅក្រោមគំនរ ហើយខាងសង្រ្គោះកំពុងតែធ្វើការកាយយក។ នេះបើយោងតាមការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។

    គួររំលឹកថាកម្លាំងជំនាញ បានឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៤នាក់ មានដូចជា ទី១-ឈ្មោះ ជិន គុណ CHEN KUN ភេទប្រុស ឆ្នាំកំណើត១១.១០.១៩៨០ ជនជាតិចិន ថៅកែជួលដីសម្រាប់សង់អគារ ទី២-ឈ្មោះ តឹង ស៊ីងគួយ Deng Xing Gui ភេទប្រុស ឆ្នាំកំណើត ១០.១១.១៩៧១ ជនជាតិចិន ថៅកែម៉ៅការសាងសង់អគារ ទី៣-ឈ្មោះ កៅ យូ Gao Yu ភេទប្រុស ឆ្នាំកំណើត២០.០៤.១៩៩០ ជនជាតិចិន អ្នកម៉ៅការបូកជញ្ជាំង និងទី៤-ឈ្មោះ ញឹក ហុយ ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ ត្រូវ ជាម្ចាស់ដី។ ជនទាំង៤នាក់ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្ត៕

    <

    ប្រភព៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay