ព័ត៌មានជាតិ
លោកតាំង គឹមសួរ ថា” លោកពូមានដឹងខ្លួនទេ ថាលោកពូជាអភិបាលខេត្តដែលអសមត្ថភាពបំផុត, បើខ្ញុំជាលោកពូវិញ ខ្ញុំមិននិយាយយករួចខ្លួនបែបនេះទេ”
BY Khmernote Media
June 22, 2019
ខណៈពេលដែលរឿងបាក់ស្រុតអគារនៅឯខេតុ្តព្រះសីហនុកំពុងក្លាយជាប្រធានបទ តារាវីដេអូសាកចិត្តលោក តាន់ គឹមសួរ ក៏បានបញ្ចេញយោបល់ខ្លួនចំពោះអភិបាលខេត្តព្រះសីហនុដែលបាននិយាយថា «ធ្លាប់បានឃាត់សំណង់ដែលបាក់ ២ដងមកហើយ តែមិនស្ដាប់ ហើយមិនដឹងធ្វើយ៉ាងម៉េច!»។
ដោយលោកបានសរសេរសារទៅកាន់អភិបាលខេត្តព្រះសីហនុថា «បើខ្ញុំជាលោកពូវិញ ខ្ញុំមិននិយាយយករួចខ្លួនបែបនេះទេ ខ្ញុំនឹងរកដំណោះស្រាយមួយដែលល្អ ហើយលាលែងពីតំណែងភ្លាមតែម្តង។ លោកពូមានដឹងខ្លួនទេថាលោកពូជាអភិបាលខេត្តដែលអសមត្ថភាពបំផុត? ជិវិតមនុស្សណាពូ មិនមែនជិវិតសត្វទេ និយាយឲ្យមានការទទួលខុសត្រូវ ហើយបង្ហាញអំពីអារម្មណ៍សោកស្តាយបន្តិចបានទេ?»៕






