ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មកទល់នឹងយប់នេះ ក្រុមជួយសង្គ្រោះប្រមាណជាង១ពាន់នាក់ កំពុងដុតដៃដុតជើងរុករកជនរងគ្រោះក្រោមគំនរបាក់បែក

    BY Khmernote Media June 22, 2019
    មកទល់នឹងយប់នេះ ក្រុមជួយសង្គ្រោះប្រមាណជាង១ពាន់នាក់ កំពុងដុតដៃដុតជើងរុករកជនរងគ្រោះក្រោមគំនរបាក់បែក

    ក្រុងព្រះសីហនុ៖ គិតមកទល់វេលាម៉ោងប្រមាណជាង៩យប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមជួយសង្គ្រោះ ដែលមានចំនួនសរុបប្រមាណជាង១ពាន់ នៅតែបន្តការងាររុករកជនរងគ្រោះ ដែលកប់នៅក្រោមគំនរបាក់បែករបស់អគារបាក់រលំនោះឥតឈប់ឈរ។

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា កម្លាំងដែលចូលរួមជួយសង្គ្រោះមានដូចជា៖ ស្នងការដ្ឋាននគរបាលខេត្ត, កងរាជអាវុធហត្ថខេត្ត, នាយកដ្ឋាននគរបាលការពារព្រំដែនទឹក, កងទ័ពជើងទឹក, កងពលតូចលេខ៧០ (ក្រុមសង្គ្រោះ៧១១), តំបន់ប្រតិបត្តិការសឹករងខេត្ត, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, មន្ទីរពេទ្យបង្អែកខេត្ត, រដ្ឋបាលក្រុងព្រះសីហនុ, ក្រុមការងារក្រសួង និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, មន្ទីរបរិស្ថានខេត្ត, អង្គភាពអគ្គិសនី, មន្ទីរពេទ្យអង្គភាពជុំវិញខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមហ៊ុនចិនមួយចំនួន ព្រមទាំងប្រជាពលរដ្ឋនៅក្បែរនោះផងដែរ៕

     

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay